ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបំបែកកំណត់ត្រា ទទួលរងការដាក់ទណ្ឌកម្មពីលោកខាងលិចសរុប ១៣.០០០ទណ្ឌកម្ម តែសេដ្ឋកិច្ចរុស្ស៊ីនៅតែរឹងមាំ

ចែករំលែក៖

ក្នុងប្រវត្តិសាស្ត្រ គ្មានប្រទេសណាដែលទទួលរងការដាក់ទណ្ឌកម្មច្រើនដូចរុស្ស៊ីទេ ដោយមានទណ្ឌកម្មច្រើនជាង 13.000 ប្រឆាំងនឹងប្រទេសនេះ ច្រើនជាងការដាក់ទណ្ឌកម្មទាំងអស់លើប្រទេសអុីរ៉ង់ ស៊ីរី កូរ៉េខាងជើងនិងគុយបារួមបញ្ចូលគ្នា។
បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ 2022 សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជាច្រើនបានដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកលើទីក្រុងម៉ូស្គូ។
វិធានការទាំងនេះក៏ត្រូវបានរឹតបន្តឹងផងដែរនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចាប់ពីការដាក់កម្រិតសមត្ថភាពរបស់រុស្ស៊ីក្នុងការធ្វើប្រតិបត្តិការជាមួយធនាគារជុំវិញពិភពលោក ការដាក់បម្រាមលើការនាំចូលបច្ចេកវិទ្យា “ពហិការ” នៃផលិតផលថាមពល និងការដាក់ទណ្ឌកម្មលើតម្លៃពិតានប្រេង មានបំណងរារាំងប្រភពកំពូលរបស់ទីក្រុងម៉ូស្គូ។
ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់រយៈពេលខ្លីនៃទណ្ឌកម្មមិនធ្ងន់ធ្ងរដូចការរំពឹងទុកដំបូងឡើយ។ សេដ្ឋកិច្ចរុស្ស៊ីបានធ្លាក់ចុះត្រឹមតែ 2.1% ប៉ុណ្ណោះកាលពីឆ្នាំមុន ដែលមានទំហំតូចជាងការធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុឆ្នាំ 1998 (5.3%) និងវិបត្តិសេដ្ឋកិច្ចដ៏ធំឆ្នាំ2008 (7.9%)។
ទោះបីជាមានការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុនិងភស្តុភារថ្មីលើអ្នកនាំចេញរុស្ស៊ីក៏ដោយ ក៏ទំនាក់ទំនងពាណិជ្ជកម្មរបស់ទីក្រុងម៉ូស្គូជាមួយបរទេសនៅតែរឹងមាំ។ អតិរេកគណនីចរន្តរបស់រុស្ស៊ីបានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន 227.4 ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង 86% ធៀបនឹងឆ្នាំ 2021។
ថាមពលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រទេសនេះទប់ទល់នឹងទណ្ឌកម្មចំនួន 13.000 ។ បរិមាណនៃការនាំចេញថាមពលរបស់រុស្ស៊ីបានធ្លាក់ចុះបន្តិចក្នុងឆ្នាំ 2022។ ទោះជាយ៉ាងណាក៏ដោយ តម្លៃនៃទំនិញទាំងនេះបានកើនឡើងលឿនជាងមុន។
ទន្ទឹមនឹងនោះ ដំណើរការ “ផ្តាច់ទំនាក់ទំនង” រវាងរុស្ស៊ី នឹងសហភាពអឺរ៉ុបទាក់ទងនឹងថាមពល មិនដំណើរការដូចការគ្រោងទុកនោះទេ។ យោងតាមធនាគារកណ្តាលនៃប្រទេសរុស្ស៊ី វិមានក្រឹមឡាំងរកលុយបានច្រើនជាងការលក់ឧស្ម័នទៅអឺរ៉ុបក្នុងឆ្នាំ 2022 ជាងកាលពីឆ្នាំ 2021 ។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបង្ហាញថា នៅខែមេសា ឆ្នាំ2023 ការនាំចេញប្រេងរបស់ប្រទេសបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីជម្លោះរុស្ស៊ី ជាមួយនឹងអ៊ុយក្រែនបានចាប់ផ្តើម។ ការនាំចេញទំនិញនេះបានកើនឡើងពី 50,000 bpd ដល់ 8.3 លាន bpd ក្នុងខែមេសា។ IEA បាននិយាយថា ប្រទេសរុស្ស៊ីអាចនឹងបង្កើនផលិតកម្ម ដើម្បីរកប្រាក់ចំណូលដែលបាត់បង់៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖