ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ក្រសួងប្រៃសណីយ៍ ៖ ឆាណែលតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន មានអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមឆាណែលតេឡេក្រាមរបស់មេដឹកនាំនានាលើពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ ឆាណែលតេឡេក្រាមរបស់សម្តេចតេជោហ៊ុន សែន មានអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមឆាណែលតេឡេក្រាមរបស់មេដឹកនាំនានាលើពិភពលោក ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្ពុជា នៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ 

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នេះ ឆាណែលតេឡេក្រាម (Telegram Channel) របស់  សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានក្លាយទៅជាឆាណែល តេឡេក្រាមរបស់ប្រមុខរដ្ឋាភិបាលដែលមានអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមឆាណែលតេឡេក្រាមរបស់ មេដឹកនាំនានាលើពិភពលោក។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមលើកទឹកចិត្តឱ្យសាធារណជន ទាំងអស់ បន្តចូលរួមភ្ជាប់ឆាណែលតេឡេក្រាមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទទួលបានព័ត៌មានថ្មីៗ ពិតប្រាកដ និងឆាប់រហ័ស ដោយគ្រាន់តែស្វែងរកឈ្មោះ @spmhunsen ឬ Prime Minister HUN SEN ហើយចុចភ្ជាប់ (JOIN) ឬចុច តំណភ្ជាប់ https://t.me/spmhunsen ឬស្កេន QR Code នៅខាងស្ដាំដៃនេះ។

 ឆាណែលតេឡេក្រាម (Telegram Channel) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានក្លាយទៅជាឆាណែលតេឡេក្រាមរបស់ប្រមុខ​រដ្ឋាភិបាលដែលមានអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមឆាណែលតេឡេក្រាមរបស់មេដឹកនាំនានាលើពិភពលោក។ 

 សូមបញ្ជាក់លម្អិតថា : គិតត្រឹមមម៉ោង ៥ និង ៥៧នាទីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ (Telegram Channel) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានចំនួនអ្នក តភ្ជាប់ដល់ទៅ ៩៣២ ០០១ នាក់ ជាប់ចំណាក់ថ្នាក់លេខ ១ លើកពិភពលោក ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖