ព័ត៌មានទាន់ហេតុការណ៍៖

ភាពសាមញ្ញបំផុត ! សម្រាប់អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ ! ដ៏វ័យក្មេង តែមិនមែន ក្មេងសេចក្តីឡើយ !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ខ្នងផ្សារកាន់តែស្អាត ទាំងទេសភាព អាកាសធាតុ និងបរិយាកាសជុំវិញ ប្រៀបបីដូចជាឋានសួគ៌លើដី ពេលខ្ញុំបានមកជាលើកទី២ក្នុងខែនេះ។ អ្វីដែលធ្វើឲ្យខ្ញុំកាន់តែសប្បាយរីករាយលើសពីនេះទៀតនោះ គឺពេលដែលបានឃើញប្រជាពលរដ្ឋក្នុងសហគមន៍នេះ មានឱកាសស្រូបទាញយកផលប្រយោជន៍ផ្សេងៗ ចេញពីទេសចរណ៍ដើម្បីបង្កើនចំណូលប្រចាំថ្ងៃ និងដែលធ្វើឲ្យសហគមន៍រលាក់កងជើង បានប្រែមុខមាត់កាន់តែប្រសើរ។  នេះជាប្រសាសន៍ របស់ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌល កំពង់ស្ពឺ នឹងជាកូនប្រុស សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបង្ហោះ លើផេក ផ្លូវការ របស់លោក ។ 

លោក ហ៊ុន ម៉ានី បានលើកឡើងថា : ខេត្តកំពង់ស្ពឺ មានសក្តានុពលជាច្រើនទាំងភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ទាំងទេសចរណ៍ និងទាំងផ្នែកកសិ-ឧស្សាហកម្ម ឬសហគ្រាសកែច្នៃផ្សេងៗ ក្នុងនោះក៏មានខ្នងផ្សារដែលជាតំបន់ ទេសចរណ៍ដ៏មានសក្តានុពល។ ការធ្វើទេសចរណ៍បែបផ្សងព្រេងមកកាន់ភ្នំខ្នងផ្សារមិនត្រឹមតែទទួលបានការលំហែអារម្មណ៍ល្អបំភ្លេចអស់ទុក្ខកង្វល់ ជាមួយទេសភាព និងអាកាសធាតុដ៏ស្រស់ត្រកាលតែប៉ុណ្ណោះទេ ថែមទាំងបានចូលរួមជាផ្នែកមួយជួយដល់ប្រជាជនក្នុងសហគមន៍ ក៏ដូចជាផ្តល់ផលចំណេញសេដ្ឋកិច្ចជូនខេត្តទាំងមូលផងដែរ។

 សូមបញ្ជាក់ថា : តាមរយៈការបង្ហោះនេះ លោក ហ៊ុន ម៉ានី មិនបានភ្ញាប់ សារនយោបាយ ក្នុងយុទ្ធនាការឃោសនា បោះឆ្នោត នោះទេ ។ 

 សំខាន់ សម្រាប់យន្តនាការបោះឆ្នោត !  យើងទាំងអស់គ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សមិទ្ធផលធំៗទាំង១៨ របស់គណបក្សប្រជាជនកម្ពុជា។

១-រំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបខ្មែរក្រហម និងទប់ស្កាត់យ៉ាងមានប្រសិទ្ធិភាព នូវកាយ៉ុនប៉ងវិលត្រលប់វិញនៃរបបប្រល័យពូជសាសន៍។

២-ស្តារ និងកសាបជាតិកម្ពុជាឡើងវិញពី គំនរផេះផង់ឈាម និងទឹកភ្នែករស់រាន  មានជីវិតឡើងវិញ។ 

៣-កម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងហេតុផល នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

៤-ការពាររបបរាជានិយមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិរសរីភាពរបស់ប្រជាជន និងគោរពច្បាប់។

៥-បញ្ចប់សង្គ្រាមស៊ីវិលនាំយកសន្តិភាពពេញលេញ នៃយោបាយ ឈ្នះ ឈ្នះនិងនាំយកយុត្តិធម៌ ជូនជនរងគ្រោះក្នុងរបបខ្មែរក្រហម។ 

៦-ថែរក្សាការពារសន្តិភាព បង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី និងការអភិវឌ្ឍ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមរឹងមាំ។

៧-អនុវត្តន៏កំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅ ប្រកបដោយផ្លែផ្កានាំឱ្យ.. កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។ 

៨-កំណើនសេដ្ឋកិច្ចជាង ៧%ក្នុងមួយឆ្នាំ ក្រោយពេលមានសន្តិភាព និងប្រែក្លាយកម្ពុជា ពីប្រទេសក្រីក្រតោកយ៉ាកមកមានចំណូលមធ្យម។

៩-សហហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក ជាប្រទេសស្មើភាព និងស្មើសិទ្ធិជាមួយ ប្រទេសនានាលើពិភពលោក។

១០-លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។

១១-កសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយគ្រប់ ប្រទេសដោយញឹកចិត្តខាងក្រៅក្នុងស្មរតីឯករាជ្យ។

១២-កសាងខឿនសុខុមាលភាពជូនប្រជាជន ប្រឆាំងជំងឺឆ្លង បង្កើនភាពសាំសហគមន៍ប្រឆាំង ជំងឺកូវីដ១៩ និងយកកម្ពុជាចេញពីជ្រោះមរណៈ។

១៣-លើកកម្ពស់ជីវភាពកម្មករនិយោជិត ដោយដំឡើងប្រាក់បៀរវត្យរ៍ និងផ្ដល់អត្ថប្រយោជន៍នានា។

១៤-លើកកម្ពស់ជីវភាពមន្ត្ត្រីរាជការ និវត្តន៍ជន។

១៥-លើកកម្ពស់ជីវភាពប្រជាជនគ្រប់រូបទាំងសម្ភារៈ និងស្មារតីឱ្យសមរម្យ និងប្រកបដោយភាពថ្លៃថ្នូរ។

១៦-អភិវឌ្ឍពីប្រព័ន្ធគាំពារសង្គមប្រកប ដោយប្រសិទ្ធភាពគាំទ្រប្រជាជនក្រីក ងាយរង និងងាយរងហានិភ័យ។

១៧-កសាងខឿនការពារជាតិរឹងមាំ ការពារបានធិបតេយ្យភាពជាតិ និងបូរណភាពដែនដីកម្ពុជាបានយ៉ាងល្អ។

១៨-ចូលរួមយ៉ាងសកម្មជាមួយអង្គការសហបជាជាតិ ថែរក្សាសន្តិភាព និងកិច្ចការមនុស្សធម៌ពិភពលោក៕

ដោយ ៖ សិលា


ចែករំលែក៖