ព័ត៌មានទាន់ហេតុការណ៍៖

អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម ទំហំទឹកប្រាក់គម្រោង ប្រមាណ ២២លានដុល្លារអាមេរិក

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ឈ្វេងយល់ពីសមិទ្ធផល អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤៖

– ចាប់ផ្តើមការងារសាងសង់៖ ខែធ្នូ/២០២២

– បញ្ចប់ការសាងសង់៖ ខែធ្នូ/ឆ្នាំ២០២៥

– ទំហំទឹកប្រាក់គម្រោង៖ ប្រមាណ ២២លានដុល្លារអាមេរិក

– សាងសង់ដោយ៖ ក្រុមហ៊ុន Beijing Urban Construction Group Co., Ltd (BUCG)

– ត្រួតពិនិត្យដោយ៖ក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd. ក្រុមហ៊ុនSCE និងក្រុមហ៊ុនTancons (Cambodia) Co., Ltd.

គម្រោងសាងសង់នេះ ហេដ្ឋារចនាសម្ព័ន្ធនៃអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដែលបើកការដ្ឋាននាឱកាសនេះរួមមាន៖ ការតភ្ជាប់បណ្តាញទឹកកខ្វក់តាមផ្ទះ និងអគារការិយាល័យផ្សេងៗចំនួន ៣ ៩៦៥កន្លែង ប្រព័ន្ធបណ្តាញទុយោប្រមូលមេ និងរងប្រវែង ៥១គីឡូម៉ែត ស្ថានីយបូមមេ និងរងចំនួន ៣កន្លែង ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន១កន្លែងមានសមត្ថភាពផ្ទុកទឹកកខ្វក់ចំនួន ៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងប្រព័ន្ធលូរំដោះទឹកភ្លៀង រួមមាន៖ លូបង្ហូររៀបថ្មរាងអក្សរ V ប្រវែង ២ ៩២៩ម៉ែត្រ លូបេតុងប្រអប់ប្រវែង ៩០៣ម៉ែត្រ លូបេតុងបូលប្រវែង ២៤៤ម៉ែត្រ លូបេតុងរាងអក្សរ U ប្រវែង ៨៩,៩ម៉ែត្រ កន្លែងបង្ហូរចេញចំនួន ១កន្លែង និងស្ថានីយបូមចំនួន១កន្លែង៕

ដោយ ៖ សហការី


ចែករំលែក៖