ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត្រ ភក្ត្រា ៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺបោះឆ្នោតជូនខ្លួនឯង, បោះឆ្នោតដើម្បីការពារសន្តិភាពនិងការអភិវឌ្ឍ

ចែករំលែក៖

ខេត្តកំពត ៖ លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ បានបន្តដឹកនាំសមាជិកសមាជិកាក្រុមការងារនិងគណៈកម្មាធិការបក្សមូលដ្ឋានចុះឃោសនាតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីពង្រឹងមូលដ្ឋានគាំទ្រគណបក្សប្រជាជនកម្ពុជា។

នៅថ្ងៃទី៩ នៃយុទ្ធនាការបោះឆ្នោត លោក នេត្រ ភក្ត្រា បានដឹកនាំសមាជិកសមាជិកាចុះតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងសង្កាត់កោះតូច​ ក្រុងបូកគោដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជា និងបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងបន្តដឹកនាំអភិវឌ្ឍកម្ពុជាឱ្យរីកចម្រើនរុងរឿង ការពារបាននូវសុខសន្តិភាព ការអភិវឌ្ឍនិងលទ្ធិប្រជាធិបតេយ្យ។ 

លោក នេត្រ ភក្ត្រា បានពន្យល់ប្រជាពលរដ្ឋពីកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជា និងជាពិសេសកម្មវិធីនយោបាយអាទិភាពដែលគណបក្សប្រជាជនកម្ពុជានឹងអនុវត្តចាប់ពីឆ្នាំ២០២៣ ក្នុងការផ្តល់កិច្ចគាំពារសង្គម ការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។ លោកបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថាសូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សបង្កើតឡើងដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន ហើយកម្មវិធីនយោបាយដែលគណបក្សប្រជាជនកម្ពុជាបានដាក់ចុះគឺឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពកលរដ្ឋគឺ ការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កម្ពុជាដែលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រី មានកិត្តិស័ព្ទល្បីល្បាញ មានកិត្យានុភាពជាតិ និងមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ, ពលរដ្ឋរស់នៅក្នុងសុខសន្តិភាព សុខដុមនីយកម្ម។ 

លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូ និងក្រុងបូកគោ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍប្រទេសឱ្យរីកចម្រើនកាន់តែខ្លាំងឡើងបន្ថែមទៀតក្រោមដំបូលនៃសន្តិភាព។  សន្តិភាពរយៈពេលជាង ២៤ ឆ្នាំមកនេះបានផ្តល់ឱកាសដល់កម្ពុជាក្នុងការកសាងប្រទេសឡើងវិញឱ្យមានការរីកចម្រើនខ្លាំងជាមួយកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ កសាងខឿនសេដ្ឋកិច្ចរឹងមាំ ខឿនការពារជាតិ ខឿនសុខុមាលភាព និងផ្តល់កិច្ចគាំពារសង្គមព្រមទាំងកសាងនូវកេរ្តិ៍ឈ្មោះ និងកិត្យានុភាពជាតិខ្មែរឡើងវិញនៅលើឆាកអន្តរជាតិ។ 

លោកបានលើកឡើងថា​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ!​ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីដ៏ពេញលេញ!​ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជា ជាអ្នកឈ្នះ»។ ប្រជាពលរដ្ឋដែលបានជួបក្រុមឃោសនិកមានទឹកមុខប្រកបដោយក្តីសប្បាយរីករាយ និងបានប្រកាសបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា​ និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត៕

ដោយ ៖ សហការី


ចែករំលែក៖