ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ប្រគេនព្រះសង្ឃ និងជូនសប្បុរសជន ៧០អង្គ/រូប

ចែករំលែក៖

 ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ (យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា) ប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ប្រគេនព្រះសង្ឃ និងជូនសប្បុរសជន ៧០អង្គ/រូប ។

នេះបើយោងតាមរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌល ព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងនោះ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន ចំនួន ៣០រូប។

 -គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ចំនួន ១៤អង្គ/រូប។ 

 -គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា ចំនួន ២រូប។ 

 -គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសនា ចំនួន ១៥រូប។ 

 – គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ ចំនួន ៨រូប ៕

ដោយ ៖ សិលា


ចែករំលែក៖