ភ្នំពេញ ៖ នៅល្ងាចថ្ងៃចន្ទ ៨រោច ខែបឋមាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញ ចុះជួបសមាជិក សមាជិកា ក្រុមឃោសនិករបស់គណបក្សខណ្ឌសែនសុខ ដើម្បីលើកទឹកចិត្តនិងជំរុញឱ្យបងប្អូន៖
-បន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សឱ្យបានទូលំទូលាយដល់សមាជិកាសមាជិកាគណបក្ស និងបង ប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត។
-សូមប្រឹងប្រែងបន្តទៀតក្នុងការណែនាំបំផុសចលនាសមាជិកបក្ស ប្រជាពលរដ្ឋ ឱ្យទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានច្រើនកុះករដើម្បីអនុវត្តសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញ្ញផង និងដើម្បីការពារសុខសន្តិភាពនិងសម្រេចនូវជោគវាសនារបស់ខ្លួនយើងផ្ទាល់ និងក្រុមគ្រួសារ សង្គមជាតិ និងប្រទេសជាតិយើងផង៕
ដោយ៖ សហការី