ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោនាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យផ្ទេរធនធានបន្ថែម ពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋានក្នុងថវិកា ០៥ឆ្នាំ ពីឆ្នាំ២០២៤-២០២៨ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដា្ឋន ។ 

រាជរដ្ឋាភិបាលសម្រេច :

បទប្បញ្ញត្តិទូទៅ

 មាត្រា១..អនុក្រឹត្យនេះ កំណត់អំពីទំហំ ការផ្ទេរ និងការគ្រប់គ្រងធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ- សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន ក្នុងថិរវេលា ០៥(ប្រាំ)ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដើម្បី លើកកម្ពស់ការផ្តល់សេវាសាធារណះ និងការអភិវឌ្ឍនៅមូលដ្ឋាន។

មាត្រា២… អនុក្រឹត្យនេះមានវិសាលភាពគ្របដណ្តប់លើរដ្ឋបាលឃុំ សង្កាត់ទាំងអស់នៅក្នុងព្រះរាជាណាចក្រ កម្ពុជា លើកលែងតែរដ្ឋបាលសង្កាត់ចំណុះរាជធានីភ្នំពេញ។

មាត្រា៣..កម្រិតនៃការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន ក្នុងថិរវេលា ០៥(ប្រាំ)ឆ្នាំ ត្រូវបានកំណត់ជាភាគរយ ដូចខាងក្រោម+

– ឆ្នាំថវិកា២០២៤ : ចំនួន ១ភាគរយនៃចំណូលចរន្តថវិកាថ្នាក់ជាតិ ដែលបានអនុម័តឆ្នាំ២០២៣ – ឆ្នាំថវិកា២០២៥ : ចំនួន ១ភាគរយនៃចំណូលចរន្តថវិកាថ្នាក់ជាតិ ដែលបានអនុម័តឆ្នាំ២០២៤

– ឆ្នាំថវិកា២០២៦: ចំនួន ១ភាគរយនៃចំណូលចរន្តថវិកាថ្នាក់ជាតិ ដែលបានអនុម័តឆ្នាំ២០២៥

– ឆ្នាំថវិកា២០២៧ : ចំនួន ១ភាគរយនៃចំណូលចរន្តថវិកាថ្នាក់ជាតិ ដែលបានអនុម័តឆ្នាំ២០២៦

– ឆ្នាំថវិកា២០២៨: ចំនួន ១ភាគរយនៃចំណូលចរន្តថវិកាថ្នាក់ជាតិ ដែលបានអនុម័តឆ្នាំ២០២៧។

សូមអានខ្លឹមសារ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យផ្ទេរធនធានបន្ថែម ពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋានក្នុងថវិកា ០៥ឆ្នាំ ពីឆ្នាំ២០២៤-២០២៨ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋាន ទាំងស្រុងដូចខាងក្រោម៕ 

ដោយ ៖ សិលា


ចែករំលែក៖