ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស សម្រេចបាន ២៥% ។ នេះបើតាមការបញ្ជាក់ពីខាងអង្គភាព មន្ទីរសាធារណការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
អង្គភាព មន្ទីរសាធារណការរាជធានីភ្នំពេញ បានអោយដឹងថា ៖ គម្រោងនេះ ជាស្ពានអាកាសកំពស់ ២ជាន់ ដែលនឹងសម្រួលលំហូរចរាចរលើដងមហាវិថី ព្រះមុនីវង្ស មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិថី កងយោធពលខេមរភូមិន្ទ និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុងទៅមកអាកាសយានដ្ឋានអន្តរជាតិ តេជោ។
តាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅខែសីហាឆ្នាំ២០២៥ ។
សូមជម្រាបជូនថា៖ រាជធានី ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា មជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ មានការអភិវឌ្ឍន៍រីកចម្រើនខ្លាំង បន្ទាប់ពីកម្ពុជា ទទួលសន្តិភាព ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ សម្តេចតេជោ គ្រប់យ៉ាង ដើម្បីប្រជាពលតដ្ឋ និងប្រទេសជាតិ មានសម្តេច មានការអភិវឌ្ឍន៍ សន្តិភាព ប្រទេសជាតិរីកចម្រើន ៕
ដោយ ៖ សហការី