ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តជាប់ហ្គែរជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ២កន្លែងរបួសធ្ងន់ស្ត្រីម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់បេីករថយន្តហួសផ្លូវក៏បានបើកថយមកក្រោយវិញ តែដោយរថយន្តជាប់ហ្គែរក៏ជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាត ហើយភ្លាមៗនោះក៏ដាក់លេខបេីកទៅមុខវិញជ្រុលទៅបុកចូលផ្ទះលក់ចាបហួយមួយកន្លែងទៀតនិងរ៉ឺម៉កលក់នំបណ្តាលឱ្យស្ត្រីអ្នកលក់ចាប់ហួយរងរបួសធ្ងន់។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក​ថ្ងៃទី១២​ ខែកក្ដដា​ ឆ្នាំ២០២៣​ នៅចំណុចផ្លូវបេតុងក្នុងភូមិថ្មគោល២​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់បេីករថយន្តម៉ាកព្រូស​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2BV-8207ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុជាផ្លូវបំបែកជា៣ក៏ជិះហួសផ្លូវដែលត្រូវទៅបន្តិច ហេីយបានបើកថយក្រោយមកវិញ តែដោយសារតែរថយន្តជាប់ហ្គែរក៏ជ្រុលទៅបុកទ្វាររបងផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យដាច់ត្រចៀកទ្វារ ភ្លាមនោះក៏ដាក់លេខទៅមុខវិញហេីយរថយន្តនៅតែជាប់ហ្គែរក៏ជ្រុលបុកចូលផ្ទះលក់ចាបហួយមួយកន្លែងទៀតនិងរ៉ឺម៉កដឹកទំនិញ(នំកញ្ចប់)ដែលឈប់ដាក់អីវ៉ាន់បណ្តាលឱ្យស្ត្រីអ្នកលក់ចាប់ហួយរងរបួសជេីងធ្ងន់ ហេីយរថយន្តកល់ជាប់ម៉ូតូមួយគ្រឿងទៀតទៅមុខលែងរួច។ 

   ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ ចំណែកម្ចាស់រថយន្តបង្កបានធ្វើការសម្របសម្រួលដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖