ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា ៖ Happy Watch99- Angkor Social Media ទូរទស្សន៍តេជោ SPM HD TV- (កំពុងផ្សាយសាកល្បង)

ចែករំលែក៖

ភ្នំពេញ ៖ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសអំពី App ឈ្មោះ “Happy Watch99-Angkor Social Media” ដែលជា App ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានឆាប់រហ័សតាមរយៈ ”ទូរទស្សន៍តេជោ SPM-HD TV”។ នេះជាការបង្ហោះរបស់លោកដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ 

លោករដ្ឋលេខាធិការបន្តថា : ក្រៅពីការទស្សនាទូរទស្សន៍តេជោ (HD TV), Happy Watch កំពុងរៀបចំបន្ថែមនូវទម្រង់មួយចំនួនដែលបងប្អូនប្រជាពលរដ្ឋជាពិសេសយុវវ័យកំពុងនិយមប្រើស្រដៀងនឹង facebook, Titk Tok, Youtube, Live ដែលនឹងបន្តដាក់អោយប្រើប្រាស់ជាបន្តបន្ទាប់។ Happy Watch បង្កើតនិងគ្រប់គ្រងដោយខ្មែរ និងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។

សូមបងប្អូនទាញយក (download) Happy Watch មកដាក់ក្នុងទូរស័ព្វដៃដើម្បីទទួលបានព័ត៌មានសម្តេចតេជោបានរហ័សជាវីដេអូ (HD TV) ដែលមានសម្លេង,ពណ៍ និងរូបភាពភ្លឺច្បាស់ល្អ និងពីស្ថានីយ៍ទូរទស្សន៍ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាដែលយើងអាចទស្សនាបាននៅគ្រប់ទីកន្លែងគ្រាន់តែភ្ជាប់អ៊ិនធឺណិត (internet)។

Download “Happy Watch99” ជាមួយ QR Code នេះ 

*ក្រោយពីបាន Download ហើយគឺចុចលើ “Live TV” នៅជួរក្រោម ដើម្បីទស្សនាទូរទស្សន៍ SPM HD TV និងប៉ុស្តិ TV ជាច្រើនទៀត ៕

ដោយ ៖ សហការី


ចែករំលែក៖