ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថ​ខេត្តបញ្ជូនជនសង្ស័យ​ម្នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៦​ ខែកក្កដា​​​​ ឆ្នាំ​២០២៣​នេះ​ អនុវត្តតាមនីតិវិធី។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ ចំណែកទូរស័ព្ទត្រូវបានកម្លាំងកងរាជអាវុធហត្ថ​ ប្រគល់ជូនម្ចាស់ដើមវិញ ។

លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័​ណ​បានឱ្យដឹងថា៖យោងតាមពាក្យបណ្តឹងឈ្មោះ ឃុត ធារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ​ ដឹកនាំដោយលោក​ វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានធ្វើការស្រាវជ្រាវនឹងឈានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉េត​ ញូ ភេទប្រុស អាយុ ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ករណី លួចទូរស័ព្ទ​ដៃចំនួន០២គ្រឿង​ ម៉ាក Iphone12 promax ពណ៌មាសចំនួន ០១គ្រឿង និងទូរស័ព្ទម៉ាក Iphone12​ ចំនួន០១គ្រឿង​ ខណៈ​ដែលជនរងគ្រោះបានកំពុងសាកថ្មហើយដេកលក់ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០០និង៣០នាទីយប់ឈានចូល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះ​ពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មើស​បានឱ្យដឹងថា៖ ក្រោយឃាត់ខ្លួន​និងសួរចម្លើយ​ ជនសង្ស័យ​បានសារ​ភាពថា​ ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ជនរងគ្រោះខាងលើចំនួន០២គ្រឿងពិតប្រាកដមែន។ ​ដោយផ្អែកលើបណ្ដឹងនិងចម្លើយសារភាព​ព្រមទាំងមានវត្ថុតាង​ជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី​៕

ដោយ៖ វណ្ណា

 


ចែករំលែក៖