ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈដែលជនសង្ស័យចំនួន ២២នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ។
ក្នុងចំណោមជនសង្ស័យចំនួន ២២នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ (ស្រី ១នាក់),ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១៣នាក់ (ស្រី ១នាក់) និងប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាកទឹកកក(Ice) ស្មើនឹង ៣៨,៣៨ក្រាម និង២កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ៧អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ១អង្គភាព មានដូចខាងក្រោម៖
*១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
*២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ១,៦៧ក្រាម។
*៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៤៧ក្រាម។
*៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២០,៦៦ក្រាម។
*៥ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យក Ice ១១,៩៩ក្រាម។
*៦ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១៥ក្រាម។
*៧ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២កញ្ចប់តូច។
ដោយឡែកកងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យក Ice ៣,៤៤ក្រាម៕
ដោយ៖ សហការី