ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៩នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១០ករណីទូទាំងប្រទេសថ្ងៃទី១៩ កក្កដាម្សិលមិញនេះ​!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៩នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ករណី ទូទាំងប្រទេសកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ២៩នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ២នាក់ (ស្រី ០នាក់),​ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៥នាក់ (ស្រី ០នាក់),​ ប្រើប្រាស់ ៤ករណី ឃាត់ ២២នាក់ (ស្រី ១នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៧៥,២៣ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៦អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិទាំង ៦អង្គភាព មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ប្រើប្រាស់ ៣ករណី ឃាត់ ១២នាក់។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១៤,១៦ក្រាម។

*៣ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៣៨ក្រាម។

*៤ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៦០,៥៩ក្រាម។

*៥ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ ស្រី ១នាក់ ចាប់យក Ice ០,១០ក្រាម។

*៦ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ៕

ដោយ​៖សហការី​


ចែករំលែក៖