ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ជូនដំណើរ បងប្អូនកម្មករ និយោជិត និងបងប្អូន ប្រជាពលរដ្ឋជិះរថយន្តក្រុង ឥតគិតថ្លៃ ធ្វើដំណើរទៅស្រុកកំណើត ដើម្បីបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជូនដំណើរបងប្អូនកម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋដែល អញ្ជើញជិះរថយន្តក្រុងសាធារណៈ ដោយឥតគិថ្លៃទៅស្រុក កំណើតតាមបណ្តាខេត្តនានា ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ឆ្នាំកក្កដា ឆ្នាំ២០២៣។ 

     ក្នុងពិធីជូនដំណើរនេះ នាព្រឹកថ្ងៃទី២២ កក្ដដា ២០២៣នៅ ចំណុចចំណតមុខបញ្ជាការដ្ឋានកងរាជវុធហត្ថរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ដើម្បី ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋបានទៅស្រុកកំណើតចូលរួមទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាក៏បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្ដក្រុង របស់សាលារាជធានី ដើម្បីដឹកជញ្ជូនបងប្អូនកម្មករ កម្មការិនី និយោជិត និង ប្រជាពលរដ្ឋ ទៅស្រុកកំណើត ដោយមិនគិតថ្លៃទៅបោះឆ្នោត ។ 

      លោក ឃួង ស្រេង បានបន្ដថា ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ឲ្យពលរដ្ឋបានដឹង ការជិះរថយន្ដក្រុងឥតគិតលុយនោះឡើយ បង្ហាញអំពីទីតាំង និងពេលវេលាចេញដំណើររបស់រថយន្ដក្រុងសាធារណៈចំនួន៤៣០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា និងត្រឡប់មកពីតាមបណ្ដាខេត្ត នានា ចូលមករាជធានីភ្នំពេញវិញ ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រួចមកហើយដែរ ៕

ដោយ ៖ សំរិត


ចែករំលែក៖