ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត មានតែពាក្យពីរម៉ាត់ជូនចំពោះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសដែលបានទៅចូលរួមបោះឆ្នោត ,អរគុណ, ប្តេជ្ញាចិត្ត

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះលើ ប្រព័ន្ធ Telegram ផ្លូវការរបស់លោកបណ្ឌិត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា : ប្រជាពលរដ្ឋខ្មែរបានបង្ហាញនូវឆន្ទៈរបស់ខ្លួនយ៉ាងច្បាស់តាមរយៈការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ (ជាង ៨៤%) និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាអោយឈ្នះភ្លូកទឹកភ្លូកដី ដើម្បីបម្រើប្រជាពលរដ្ឋតទៅអនាគត។ 

លោកបណ្ឌិតមានប្រសាសន៍ថា : ខ្ញុំមានតែពាក្យពីរម៉ាត់ជូនចំពោះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសដែលបានទៅចូលរួមបោះឆ្នោត ÷ 

 ១) អរគុណ – ចំពោះលោកតាលោកយាយ លោកអ៊ំពូមីងបងប្អូនទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់ និងជាពិសេសចំពោះការស្រឡាញ់និងការទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា។

  និង ២) ប្តេជ្ញាចិត្ត – បន្តចូលរួមបម្រើប្រទេសជាតិនិងប្រជាជនឲ្យបានកាន់តែល្អប្រសើរទៅថ្ងៃអនាគត។ 

Cambodian people have clearly expressed their wills through votes, with an very high turnout rate (more than 84%) and an overwhelming number has expressed support for the Cambodian People’s Party. 

I have only two words for the people of Cambodia: 1) THANKS – for choosing to vote, and especially for all the love and confidence in CPP, and 2) COMMITMENT – to continue to serve Cambodia and Cambodian people better and better in the future. ៕

ដោយ ៖ សិលា


ចែករំលែក៖