គ្រាប់បាល់២គ្រាប់ក្នុងតង់ទី១បានជួយឲ្យជប៉ុនយកឈ្នះលើកូស្តារីកា ២-០នៅកីឡដ្ឋាន Dunedin កាលពីរសៀលថ្ងៃពុធ ប៉ុន្តែបានជួយឲ្យក្រុមម្ចាស់ជើងឯកឆ្នាំ២០១១ជប៉ុនឡើងទៅវគ្គបន្តនៃការប្រកួត Women’s World Cup វគ្គ១៦ក្រុមចុងក្រោយនៅឆ្នាំនេះ។
កីឡាការិនី Nadeshiko បាននិយាយសារឡើងវិញពីការប្រកួតនៃជ័យជម្នះដ៏ត្រចះត្រចង់នៃការទទួលជ័យជម្នះក្នុងលទ្ធផល ៥-០ លើក្រុម Zambia ហើយឈានទៅវគ្គ១៦ក្រុមចុងក្រោយសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនារីលើកទី៤ជាប់ៗគ្នា ដោយអេស្ប៉ាញបានផ្តួលក្រុមអាហ្វ្រិកមួយនេះក្នុងការប្រកួតបន្ទាប់នៃពូល C នៅថ្ងៃពុធក្នុងទីក្រុង Auckland តាមការរំពឹងទុក។
ការលេងរបស់កីឡាការិនី Mina Tanaka ក្នុងតួនាទីខ្សែបម្រើកម្រិតខ្ពស់ ចាប់ដៃគូជាមួយ Yui Hasegawa ដូចដែលពួកគេបានជួបជាមួយក្រុមZambia នោះ ក្រុមនារីជប៉ុនបានស្ថិតក្នុងចំណាត់ថ្នាក់ល្អរួចទៅហើយ មុនពេលដែលការប៉ះ២ប្រកួតដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកនៅឆ្នាំនេះ។
ខ្សែបម្រើស្លាបឆ្វេង Hikaru Naomoto រកបានគ្រាប់ដំបូងនៅនាទីទី២៥ដោយទាត់បាល់ចេញពីកីឡាការិនី Maria Paula Coto ហើយបោះចូលទៅក្នុងតំបន់គ្រោះថ្នាក់ មុនពេលស៊ុតបាល់ចូលសំណាញ់ទី រំលងដៃអ្នកចាំទី Daniela Solera។ ២នាទីក្រោយមកកីឡាការិនីជំទង់ Aoba Fujino បានប្រែក្លាយខ្សែការពារស្លាបស្តាំស៊ុតចំគោលដៅ ធ្វើឲ្យអ្នកចាំទីSolera ជួយសង្គ្រោះមិនបាន។
កូស្តារីកា ដែលរងបរាជ័យក្នុងលទ្ធផល ៣-០ ដោយក្រុមអេស្ប៉ាញក្នុងការប្រកួតបើកឆាករបស់ពួកគេ ស្ទើរតែមិនអាចវាយបកទៅលើគូប្រកួតរបស់ពួកគេបានឡើយ ហើយមើលទៅតាំងពីពេលនោះមក មានតែរបូតគ្រាប់បាល់ជាច្រើន ។ ទោះបីជាមានការព្យាយាមស៊ុតបញ្ចូលទីចំនួន២៥លើកក៏ដោយ ក៏ប្រទេសជប៉ុនមិនអាចបន្ថែមគ្រាប់បាល់លើក្រុមកូស្តារីកាដដែល ធ្វើឲ្យចប់ការប្រកួតជប៉ុនយកឈ្នះ ២ទល់០ បន្តឈរលេខ២ក្នុងពូល C មាន៦ពិន្ទុស្មើនឹងក្រុមលេខ១អេស្ប៉ាញ។
ជប៉ុនត្រូវជួបជាមួយអេស្ប៉ាញនៅទីក្រុង Wellington នៅថ្ងៃចន្ទក្នុងការប្រកួតមួយដែលស្ទើរតែប្រាកដក្នុងការសម្រេចចិត្តថា តើក្រុមណាមួយនៅកំពូលតារាង ខណៈដែលកូស្តារីកានឹងប្រកួតជាមួយ Zambia ក្នុងទីក្រុង Hamilton ក្នុងពេលតែមួយ ខណៈដែលក្រុមទាំង២បានធ្លាក់ចេញពីវគ្គជម្រុះនេះដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)