ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥២នាក់ (ស្រី ១១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ។
ក្នុងចំណោមជនសង្ស័យចំនួន ៥២នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២៧នាក់ (ស្រី ៨នាក់)។ ប្រើប្រាស់ ៣ករណី ឃាត់ ២២នាក់ (ស្រី ២នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៣៩,៦៦ក្រាមនិង២១កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ៩អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ២អង្គភាពមានដូចខាងក្រោម៖
*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ០,១១ក្រាម។
*២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៣កញ្ចប់តូច។
*៣ / កំពង់ស្ពឺ៖ រក្សាទុក ៣ករណី ឃាត់ ៨នាក់ ស្រី ៤នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ១៣,៩៩ក្រាម។
*៤ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ចាប់យក Ice ១៧កញ្ចប់តូច។
*៥ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៥៦ក្រាម។
*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ស្រី ២នាក់ ចាប់យក Ice ០,២០ក្រាម។
*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១១នាក់។
*៨ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។
*៩ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១២,១៧ក្រាម។
ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព
*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ១,០៩ក្រាម។
*២ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ១០,៥៤ក្រាម ៕
ដោយ៖ សហការី(រូបថត៖ ឯកសារ)