ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ករណីកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរក្សាដដែល ករណីលើកលែងគឺមានអង្គភាពធំៗតែពីរ ,អគ្គនាយកពន្ធដារ , និងអគ្គនាយកគយ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ នៃកម្ពុជា បានមានប្រសាសន៍តាមរយៈសារសំឡេងទៀតថា, ករណីកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺរក្សានៅដដែលសម្រាប់តែអង្គភាពធំចំនួន ២ គឺអង្គភាពអគ្គនាយកពន្ធដារ និងអគ្គនាយកគយ ដែលករណីនេះសម្ដេចក៏បាន ពិភាក្សាជាមួយនឹងអនាគតថ្នាក់ដឹកនាំជំនាន់ក្រោយ ។  ដោយសម្ដេចលើកឡើងថា ,ទាំងពីរនេះត្រូវធ្វើការ ម្ខាងជាមួយនឹងរដ្ឋមន្ត្រី ឯម្ខាងទៀតជាមួយនឹងនាយករដ្ឋមន្ត្រី ដែលត្រូវក្តាប់ផ្ទាល់ ទៅលើថវិការ ប្រចាំថ្ងៃ ប្រចាំខែ ដែលនេះគឺជាការ ត្រូវទុក។ ឯសម្រាប់ ! អ្នកដទៃទៀត គឺត្រូវជ្រើសរើស តើនៅជារដ្ឋលេខាធិការ តាមក្រសួង , ឬមកឱ្យដាច់ ! ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ? ការទម្រង់គឺមានតែប៉ុណ្ណឹងទេ , ដែលមានការប៉ះពាល់ ។

សម្ដេចតេជោសូមបញ្ជាក់សារជាថ្មីថា , បងប្អូនទាំងឡាយ ដែលទទួលបានតំណែងរួចមកហើយ គឺនៅបន្ត ។ ប៉ុន្តែសូមបញ្ជាក់ថា, រដ្ឋមន្ត្រី រដ្ឋលេខាធិការ ទាំងនេះ អនុរដ្ឋលេខាធិការ ទាំងនេះ និងទីប្រឹក្សាទាំងនេះ នឹងបញ្ចប់នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ ជាមួយនឹងការ បញ្ចប់អាណត្តិរបស់រាជរដ្ឋាភិបាល ហើយក៏ត្រូវរៀបចំតែងតាំងថ្មី ។ ដោយឡែករដ្ឋមន្ត្រីនានា ដែលមិនធ្វើជារដ្ឋមន្ត្រីតទៅទៀត ត្រូវធ្វើជាសមាជិកសភា រាប់ទាំងខ្លួនសម្ដេចផ្ទាល់ផងដែរ។ 

សម្ដេចបានបន្តថា, មុននឹងសម្ដេចទៅកាន់ប្រធានព្រឹទ្ធសភានៅឆ្នាំក្រោយ គឺត្រូវអង្គុយ នៅធ្វើជា សមាជិករដ្ឋសភា ទាំងឧបនាយករដ្ឋមន្ត្រី ទាំងទេសរដ្ឋមន្ត្រីមួយចំនួន និងទាំងរដ្ឋមន្ត្រីខ្លះ ។ ឯរដ្ឋមន្ត្រីខ្លះទៀត មិនមែនជាសមាជិកសភា មិនជាប់ជាសមាជិកសភា នឹងអាចរៀបចំឲ្យធ្វើជាទីប្រឹក្សា រាជរដ្ឋាភិបាល ឬអាចរៀបចំ ឱ្យឈរឈ្មោះ ធ្វើជាសមាជិកព្រឹទ្ធសភា នៅពេលខាងមុខ ក្នុងករណីដែលអាចធ្វើទៅរួច។ 

សម្ដេចមានប្រសាសន៍ថា, ឯចំពោះទីប្រឹក្សាខ្លះទៀត ជាទីប្រឹក្សាដែលមិនយកប្រាក់បៀវត្ស ដូច្នេះការតែងតាំងឡើងវិញ វាមិនមែនជាការលំបាក នោះឡើយ។ វាមិនមានទម្ងន់ថវិកា ណាមួយទេ គឺ ទីប្រឹក្សាដែលមានចរិតជាកិត្តិយស ដែលងាយស្រួលទៅប្រាស្រ័យទាក់ទង ចុះជួយទៅដល់ការកសាង តាមមូលដ្ឋាននានា ។ ដូច្នេះសម្ដេចសង្ឃឹមថា, នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំតាមស្ថាប័ននានា នៅពេលក្រោយ សូមបន្តការយកចិត្តទុកដាក់ ទៅលើកិច្ចការដែល ត្រូវដោះស្រាយជាមួយនឹង មន្ត្រីចាស់ៗ មន្ត្រីនៅក្នុងមុខតំណែងបច្ចុប្បន្ន ត្រូវឱ្យមានបន្តការងារ តទៅទៀត ដោយគ្មានការកែប្រែ លើកលែងតែ សាមីខ្លួនស្នើសុំ ឈប់តែប៉ុណ្ណោះ។ នេះជាការបញ្ជាក់ដើម្បី ដោះស្រាយកង្វល់របស់បងប្អូន ដែលមានកន្លងទៅ ដែលសម្ដេចបានក្តាប់បាន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖