ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនបន្ទាប់ ពីបានធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៣ នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
លោក ហ៊ុល វាសនា ស្នងការរងទទួលបន្ទុកផែនគ្រឿងញៀន បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន នេះ មានឈ្មោះ ងួន សារូ អាយុ៤៩ឆ្នាំ មានទីលំនៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមានថ្នាំញៀន ៥កញ្ចប់ ក្នុងនោះ ថ្នាំប្រភេទគ្រាប់ពណ៌ខ្មៅ ចំនួន ២កញ្ចប់ ជញ្ជីងថ្លឹង១ ម៉ូតូ ១គ្រឿង ទូរស័ព្ទដៃ ១គ្រឿង រួមនិងប្រដាប់វេចខ្ចប់មួយចំនួនផងដែរ ។
លោកស្នងការរងបានឱ្យដឹងទៀតថា ជនសង្ស័យនេះគឺជាមុខសញ្ញាមួយដែលកម្លាំងសមត្ថកិចធ្វើការតាមដាន ហើយនៅថ្ងៃប្រតិបត្តិការនេះដោយសហការជាមួយនគរបាលក្រុងធ្វើការឃាត់ខ្លួនបានតែម្តង ។
ជនសង្ស័យក្រោយពីធ្វើកាសាកសួរ រួចរាល់នៅព្រឹកថ្ងៃទៅថ្ងៃទី១ ខែសីហា២០២៣នេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ ចន្ថា