ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ​ថ្លែងអំណរគុណ​ ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការមជ្ឈិមបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលបានអបអរសាទរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧!!!

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ​ថ្លែងអំណរគុណ​ ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការមជ្ឈិមបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលបានអបអរសាទរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧!!! ដោយបញ្ជាក់លើលិខិតផ្លូវការណ៍ថា : 

ឯកឧត្តម ង្វៀន ហ្វ៊ីចុង

អគ្គលេខាធិការមជ្ឈិមបក្ស

នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

ទីក្រុងហាណូយ

ឯកឧត្តម

តាងនាមឱ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅ និងដោយស្មោះស្ម័គ្រចំពោះសារអបអរសាទរយ៉ាងកក់ក្តរបស់ឯកឧត្តម សម្រាប់ក្នុងឱកាស ជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសាកលជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងដែលទំនាក់ទំនងដ៏ស្និទ្ធស្នាល និងយូរអង្វែង ព្រមទាំងកិច្ចសហ ប្រតិបត្តិការដ៏ជិតស្និទ្ធរបស់យើងត្រូវបានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនៅគ្រប់វិស័យ និង គ្រប់កម្រិត ក្រោមស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

ក្នុងន័យនេះ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាមសម្រាប់ការគាំទ្រឥត ងាករេចំពោះការអភិវឌ្ឍជាតិរបស់កម្ពុជា និងសូមបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាដ៏មុះមុតរបស់កម្ពុជា ក្នុងការបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងបក្សនិងបក្ស រដ្ឋាភិបាលនិងរដ្ឋាភិបាល និងប្រជាជន និងប្រជាជនរបស់យើង ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិយើងទាំងពីរ។ ខ្ញុំនឹងបន្ត ធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីលើកកម្ពស់ទំនាក់ទំនងល្អដែលមានស្រាប់ និងកិច្ច សហប្រតិបត្តិការប្រកបដោយផ្លែផ្ការបស់យើងឱ្យឈានដល់កម្រិតថ្មីមួយទៀត។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនពរបវរមហាប្រសើរជូន ចំពោះ ឯកឧត្តម សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ សុភមង្គល និងបន្តទទួលបាន ជោគជ័យនៅក្នុងភារកិច្ចដ៏ឧតុង្គឧត្តមរបស់ឯកឧត្តម។

ហ៊ុន សែន

ប្រធានគណបក្សប្រជាជនកម្ពុជា ៕

ដោយ : សិលា


ចែករំលែក៖