ភ្នំពេញ៖ បុរសជនជាតិ២នាក់ និងស្ដ្រីជនជាតិចិនម្នាក់ រួមជាមួយនឹងថ្នាំញៀនជិត៥គីឡូក្រាម ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះស្រាវជ្រាវឈានដល់ការបង្ក្រាប និងឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅចំណុចជិតផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបេីយោងតាមប្រភពព័ត៍មានពីមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។
មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងទៀតថា ក្នុងប្រតិបត្ដិការខាងលេីនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
សូមជម្រាបជូនថា ករណីឃាត់ខ្លួនជនសង្ស័យជនជាតិចិនទាំង៣នាក់នេះ បាមធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗនេះ ដោយកម្លាំងនគរបាលការិយាល័យអន្តរាគមន៍ នៃមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារង សាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ដនៅចំជិតផ្សាររាត្រី សង្កាត់ផ្សារាចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដោយឡែកវត្ថុតាងចាប់យកពីចាប់យកពីជនសង្ស័យរួមមាន៖សារធាតុញៀន ប្រភេទក្រាមពណ៌ស ទម្ងន់៤.៨៦ក្រាម (ជិត៥គីឡូក្រាម)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕
ដោយ៖សហការី