ខេត្តកំពង់ធំ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចំណាក្រោមស្រុកស្ទោងបានចុះបង្ក្រាបករណីចោរលួច និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពកាត់ជញ្ជាំងនិងទ្វារផ្ទះប្រជាពលរដ្ឋជាភ្នាក់ងារវេរលុយ (wing) និងផ្ទះមួយផ្សេងទៀតនៅភូមិព្រះនង្គ័ល ឃុំ ចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង ៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២៣ មានករណីចោលមួយក្រុមបាន លួចចូលគាស់ផ្ទះប្រជាពលរដ្ឋបម្រុង លួចទ្រព្យសម្បត្តិផ្សេងៗដែលម្ចាស់ ផ្ទះ ឈ្មោះ យូ វិនសង ភេទប្រុស អាយុ ៣៣ឆ្នាំ(ផ្ទះភ្នាក់ងារwing) ត្រូវជនសង្ស័យកាត់ជញ្ជាំងនិងទ្វារ ជាច្រើនកន្លែងតែចូលមិនបាន។
សមត្ថកិច្ចបានបន្តថា ក្រុមចោរដដែលនោះបានបន្តទៅលួចគាស់ផ្ទះជនរងគ្រោះឈ្មោះ ព្រិន សុផល ភេទប្រុសអាយុ៤១ឆ្នាំ បាត់បង់លុយ ៧០.០០០រៀល និងទូរស័ព្ទ ចំនួន ០២គ្រឿងម៉ាកvivoចំនួន០១គ្រឿង និងម៉ាក០១ reime ចំនួន០១គ្រឿង។
ចំពោះជនសង្ស័យ ក្រោយសមត្ថកិច្ចសួរនាំបានបញ្ជាក់ថា មាន ឈ្មោះ ធុន ធត ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិស្វាយពក ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
សូមបញ្ជាក់ផងដែរថា នៅពេលឃាត់ខ្លួននេះដែរ សមត្ថ កិច្ចបានឆែកឆេរនិងដកហូត វត្ថុតាងដូចខាងក្រោម÷ ១.លុយ៧០.០០០រៀល និងទូរស័ព្ទ ០២គ្រឿង ជារបស់ជនរងគ្រោះឈ្មោះ ព្រិន សុផល។ ២.តួណឺវិសចំនួន ០១ .៣.កាំបិតបត់ចំនួន០១,៤.ប្រដាប់កាច់សោរចំនួន ០១,៥.កន្ត្រៃកាត់ដែកចំនួន០១,៦.កូនសោម៉ូតូចំនួន០៥ ,៧.កូនសោរក្សៀអក្សរLលេខ៨ចំនួន០១,៨.ផាវគ្រាប់បែកចំនួន០៤,៩.ទូរស័ព្ទម៉ាកvivo០១គ្រឿង លេខ 066551711,១០.ទូរស័ព្ទម៉ាកNoKea អុិនចុចពិលចំនួន ០១លេខ 0969350516 ១១,មួកប៉េរ៉េពណ៌ខ្មៅចំនួន ០១និងម៉ាស់ពណ៌ខ្មៅ ០១ជារបស់ជនសង្ស័យ ។
ជនសង្ស័យក្រោយឃាត់ខ្លួននៅកន្លែងកើតហេតុ ហើយសមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្ទោង កសាងសំណុំរឿងផ្ដន្ទាទោសតាមច្បាប់៕
ដោយ៖ សូរិយា