ភ្នំពេញ ៖ លោក កែម រិទ្ធិសិត ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន។ នេះបើយោង គណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការកណ្ដាល ចេញសេចក្តីសម្រេច ស្តីពី ការតែងតាំងមន្ត្រីគណបក្ស។
យោង សំណូមពរនាការងារនាដំណាក់កាលបច្ចុប្បន្ន
– មតិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្ស ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សម្រេច
ប្រការ ១ : តែងតាំង : លោក កែម រិទ្ធិសិត ជាទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។
ប្រការ ២ ខុទ្ទកាល័យ គណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល ស្ថាប័នគណបក្សដែល ពាក់ព័ន្ធ និងលោក កែម រិទ្ធិសិត ត្រូវប្រតិបត្តិតាមសេចក្ដីសម្រេចនេះ ៕
ដោយ : សហការី