ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៣នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសថ្ងៃទី៤ សីហាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៧៣នាក់ (ស្រី ៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ​នេះ ។

ក្នុងចំណោមជនសង្ស័យចំនួន ៧៣នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ៤៥នាក់ (ស្រី ៥នាក់)។​ និងប្រើប្រាស់ ៧ករណី ឃាត់ ២៣នាក់ (ស្រី ២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៤ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៣៥,៤០ក្រាមនិង២៣កញ្ចប់តូច។​ ហេរ៉ូអុីន (Heroine) ស្មេីនិង​ ១៣៩១,៥៨ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៤អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១១អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ២៣នាក់ ស្រី ២នាក់ ចាប់យក Ice ៣,៥៣ក្រាម និង Heroine ១៣៩១,៥៨ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ១០៩,៣៧ក្រាម។

*៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១០ក្រាម។

*៤ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១៥កញ្ចប់តូច។

*៥ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៨៥ក្រាម។

*៦ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ១០,១៩ក្រាម។

*៧ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៣កញ្ចប់តូច។

*៨ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យក Ice ០,៤៥ក្រាម។

*៩ / ពោធិ៍សាត់៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យក Ice ៦,៣២ក្រាម។

*១០ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ០,៧២ក្រាម។

*១១ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ៥កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ចាប់យក Ice ០,៣៧ក្រាម។

*២ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៩នាក់ ចាប់យក Ice ០,៤០ក្រាម។

*៣ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ៣,១០ក្រាម៕

ដោយ៖សហការី​


ចែករំលែក៖