ភ្នំពេញ ៖ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បច្ចុប្បន្ន ហើយជាអ្នកគ្រប់គ្រង ផេកសម្តេច បាន គោរពជូនពរសម្តេចតេជោក្នុងថ្ងៃខួបកំណើត ៥ សីហា ២០២៣ ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃថ្ងៃចម្រើនព្រះជន្មាយុគម្រប់ ៧១ឈានចូល ៧២ឆ្នាំ ដែលនឹងចូលមកដល់នៅថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០២៣ នេះ ក្នុងនាមខ្ញុំបាទជាជំនួយការផ្ទាល់ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី សូមលំឱនកាយគោរពជូនពរបវរមហាប្រសើរ សិរីសួស្តី ជ័យមង្គលជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅប្រុស ចៅស្រីប្រកបដោយសុខភាពល្អបរិបូណ៌។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំបាទសូមគោរពបួងសួងដល់គុណព្រះរតនៈត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គមេត្តាប្រោះព្រំសព្វសាធុការ បវរសួស្តី សិរីមង្គល វិបុលសុខ ជូនចំពោះសម្តេចទាំងទ្វេព្រមទាំងបុត្រាបុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ទាំងអស់ និងសូមប្រកដដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ដោយសេចក្តីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់និងស្មោះស្ម័គ្របំផុតអំពីខ្ញុំបាទដួង តារា🙏🌸🌷🌺❤️️🙏 ៕
ដោយ៖ សហការី