ព័ត៌មានទាន់ហេតុការណ៍៖

Newcastle យល់ព្រមលើកិច្ចព្រមព្រៀង៤០លានផោនសម្រាប់ខ្សែការពារ Tino Livramento ពីSouthampton

ចែករំលែក៖

សារព័ត៌មាន BBC Sport បានផ្សាយកាលពីថ្ងៃទី៤ សីហាថា ក្លិបសារិកាព្រៃ Newcastle United បានយល់ព្រមលើកិច្ចព្រមព្រៀងមួយសម្រាប់ខ្សែការពារស្តាំរបស់ Southampton កីឡាករ Tino Livramento ដែលមានតម្លៃ៤០លានផោនរួមទាំងការព្រមព្រៀងលើលក្ខខណ្ឌបន្ថែមទៀត

កីឡាករវ័យ២០ឆ្នាំរូបនេះបានចូលរួមជាមួយក្លិSouthampton ពី Chelsea ក្នុងឆ្នាំ២០២១ ក្នុងតម្លៃលានផោន។ ការចាកចេញរបស់ក្រុមកើតឡើងបន្ទាប់ពី Southampton ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន។

ខ្សែការពារជម្រើសជាតិអង់គ្លេសអាយុក្រោម២១ឆ្នាំខាងលើបានចូលលេងបានតែដងប៉ុណ្ណោះកាលពីរដូវកាលមុន បន្ទាប់ពីបានរងរបួសសរសៃពួរផ្នែកខាងមុខក្នុងខែមេសា ឆ្នាំ២០២២ គាត់បានក្លាយជាកីឡាករបម្រុងក្នុងយុទ្ធនាការពីរចុងក្រោយរបស់ Southampton ទល់នឹង Brighton និង Liverpool

Livramento លេងបាន៣២ប្រកួតក្នុងរដូវកាល ២០២១២០២២ ដែលមាន២៨ប្រកួតក្នុង Premier League Newcastle បានចុះហត្ថលេខាលើខ្សែបម្រើអ៊ីតាលី Sandro Tonali និងខ្សែបម្រើស្លាបអង់គ្លេស Harvey Barnes នៅរដូវក្តៅនេះ ខណៈដែលក្លិបសម្លឹងរកការជំរុញពីក្រុមកំពូលទាំងរបស់ពួកគេកាលពីរដូវកាលមុន។

ក្រុមរបស់លោក Eddie Howe ចាប់ផ្តើមយុទ្ធនាការ Premier League ថ្មីនៅថ្ងៃទី១២ ខែសីហា នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមAston Villa

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖