ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកណ្តាល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវចុះបង្ក្រាប ករណីលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូ)

ចែករំលែក៖

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ អង្គភាព ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានបញ្ជាក់អោយដឹងថា , អនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវចុះបង្ក្រាប ករណីលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូ) ដែលបានកើតហេតុ៖ថ្ងៃទី២៨-០៧-២០២៣  វេលាម៉ោង០១និង៣០នាទី រំលងអធ្រាត្រ ចំណុច៖តាមផ្លូវ២១A ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានបញ្ជាក់ថា , ជនរងគ្រោះ០១នាក់៖

-ឈ្មោះ តុង ស្រីទូច ភេទស្រី អាយុ៤២ឆ្នាំ មុខរបរមេការការ៉ាអូខេប៊ីយ៉ុន មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានបញ្ជាក់អំពីសំភារៈត្រូវបាត់បង់រួមមាន ៖ 

-ម៉ូតូ០១គ្រឿងម៉ាកHonda scoopy  ស៊េរី២០២២ ស្លាកលេខកណ្តាល១AP-៣៧២៣។

-កាបូបលុយចំនួន០១។

-ទូរសព្ទ័០១គ្រឿងម៉ាកoppo ។

-ឯកសារមួយចំនួន។

សមត្ថកិច្ចបានបន្តថា, ជនសង្ស័យ០៤នាក់ មានឈ្មោះដូចជា ៖ 

១-ឈ្មោះ អ៊ិត ចាន់ទីម៉េង ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលរកា១  សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ( ឃាត់ខ្លួន)។

២-ឈ្មោះ វិន លាភ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។

៣-ឈ្មោះ ស៊ាន ខយ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  មានទីលំនៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។

៤-ឈ្មោះ យិន ស៊ឹមឡេង ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។

សមត្ថកិច្ចបានធ្វើតេស្តឃើញមានសារធាតុញៀនក្នុងទឹកនោម(+)

សមត្ថកិច្ចបានបញ្ជាក់ក្នុងរបាយការណ៍ថា, វត្ថុតាងចាប់យករួមមាន ៖

១-ម៉ូតូ០១គ្រឿង Honda moov ពណ៌ស ស្លាកលេខ ភ្នំពេញ ១HA-៧៤៨៦(របស់ជនសង្ស័យ) ។

២-កាំបិតប៉័ងតោចំនួន០១(របស់ជនសង្ស័យ) ។

៣-ដាវចំនួន០១ដើម (របស់ជនសង្ស័យ) ។

សមត្ថកិច្ចក៏បានរម្លឹកពីសភាពនៃរឿងហេតុ ថា, 

កាលពីថ្ងៃទី២៨.០៧.២០២៣វេលាម៉ោង០១និង៣០នាទីយប់ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការនៅហាងការ៉ាអូខេប៊ីយ៉ុនដើម្បីត្រឡប់ទៅផ្ទះវិញ លុះជិះដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់គឺឈ្មោះ អ៊ិត ចាន់ទីម៉េង និងឈ្មោះ វិន លាភ បានជិះម៉ូតូ០១គ្រឿងម៉ាកHonda moov ពណ៌ស ស្លាកលេខភ្នំពេញ1HA-7486 យកដា-វដេ-ញកា-ប់ជនរងគ្រោះ រួចហើយដណ្តើមយកម៉ូតូនិងកាបូបលុយជិះគេចខ្លួនបាត់ទៅ ។

លុះមកដល់ថ្ងៃទី០៦.០៨.២០២៣ វេលាម៉ោង០១និង៣០នាទីយប់ ក៏មានជនសង្ស័យ៣នាក់គឺឈ្មោះអ៊ិត ចាន់ទីម៉េង ឈ្មោះស៊ាន ខយ ឈ្មោះយិន ស៊ឹមឡេង បានជិះម៉ូតូដដែល មានកាន់កាំ-បិតប៉័ងតោចំនួន០១ បានជិះនាំគ្នាប៉ុនប៉ងដើររកកា-ប់ប្ល-ន់ជនរងគ្រោះដែលជិះតាមផ្លូវនៅពេលយប់ម្តងទៀត ចំនែកឈ្មោះវិន លាភ មិនបានមកជាមួយនោះទេ ស្រាប់តែបានជួបកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅកំពុងល្បាតធ្វើការឃាត់ខ្លួននិងបានស្រាវជ្រាវចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះវិន លាភ យកមកសាកសួរចាត់ការតាមនីតិវិធីតែម្តង។

+តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យខាងលើបានប្រាប់ថា៖ គាត់និងបក្ខពួកពិតជាបាននាំគ្នាយកដាវកាប់ប្លន់យកម៉ូតូនិងកាបូបលុយរបស់ជនរងគ្រោះខាងលើប្រាកដមែន ៕

ដោយ ៖ សហការី


ចែករំលែក៖