ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា , ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ ទូរទស្សន៍ ព្រះនរាយណ៍ បានបង្ហោះវីដេអូ និងខ្លឹមសារថា៖ បាទបងសុំរាយការណ៍មានកន្លែងជល់មាន់មួយកល្ន្លែង នៅភូមិភេ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេតកណ្ដាល ជល់ជារៀងរាលថ្ងៃ ជល់ដើមថាន់ចាប់ពី 300$ ទៅ1000$ ហើយលេងក្រៅវិញរាប់ម៉ឺនដុល្លារហើយម្ចាស់សៃវៀនឈ្មោះផេ …។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលក្រុងអរិយក្សត្រ ស្រាវជ្រាវករណីខាងលើជាបន្ទាន់។
ជាលទ្ធផលបានបញ្ជាក់អោយដឹងថា, ៖
ចំពោះទីតាំងខាងលើ គេហទំព័រ កម្ពុជាឈ្នះ ធ្លាប់បានចុះផ្សាយ កាលពីថ្ងៃទី១៨.០៧.២០២៣ ភ្លាមនោះលោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានដឹកនាំកម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ ចុះទៅពិនិត្យដល់ទីតាំងដែលថាមានសង្វៀនជល់មាន់នោះ ពេលចុះដល់ទីតាំងជាក់ស្ដែងឃើញថានៅក្នុងទីតាំងនោះពុំឃើញមានអ្នកលេងនោះទេតែបានជួបម្ចាស់ផ្ទះឈ្មោះ ថា ប៊ុនថេត គាត់បានបញ្ជាក់ថាកន្លងមកធ្លាប់បានលួចលេងបន្តិចបន្តួចមែន ប៉ុន្តែឈប់លេងយូរមកហើយ។ ចំពោះរូបភាពសារព័ត៌មានផ្សាយនោះជារូបចាស់និងកាត់ត បន្ថែម។
សមត្ថកិច្ចបញ្ជាក់ថា, ចំណាត់ការ៖
បន្ទាប់ពីពិនិត្យឃើញទិដ្ឋភាពជាក់ស្ដែង ជំនាញបានធ្វើការអប់រំនិងឲ្យម្ចាស់ផ្ទះធ្វើកិច្ចសន្យាមិនឲ្យមានសកម្មភាពលួចបើកសង្វៀនជល់មាន់ជាដាច់ខាត។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានល្បាតឃ្លាំមើលទីតាំងនោះជាញឹកញាប់តែមិនឃើញមានសកម្មភាពលួចជល់មាន់ទៀតនោះទេ។
ចំពោះការបង្ហោះវីដេអូ សកម្មភាពជល់មាន់របស់ គេហទំព័រ ទូរទស្សន៍ ព្រះនរាយណ៍ គឺមិនមានមូលដ្ឋានច្បាស់លាស់។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សហការី