ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់ បេក្ខជនទាំងពីរភេទ ដែលបាន ដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានជ្រាបថា៖ យោងលិខិតលេខ០២៤ សក.សជណ.បល ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ស្ដីពីកាលើកពេលប្រឡង ចូលបម្រើការងារក្នុងក្របខ័ណ្ឌរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគ្រោងធ្វើនៅក្នុងអំឡុងពេល ខែសីហា ឆ្នាំ២០២៣ ក្រសួងបានសម្រេចលើកពេលប្រឡងជាថ្មីម្ដងទៀតទៅថ្ងៃក្រោយ។
ចំពោះព័ត៌មានផ្សេងៗក្នុងការប្រឡង ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។
អាស្រ័យហេតុនេះ សូម បេក្ខជនទាំងពីរភេទ ជ្រាបជាព័ត៌មាន៕
ដោយ ៖ សហការី