ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួន មនុស្ស០៥នាក់ដែលជាអង្គរក្សរបស់ឧកញ៉ា ហ៉ី គឹមហុង អគ្គនាយកក្រុមហ៊ុនដីមាស ក្រោយផ្ទុះអាវុធជាមួយសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ស្ដិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុមានអតិថិជនរាប់សិបនាក់ បានមកតវ៉ាតាំងពីព្រឹកថ្ងៃទី០៧ខែសីហា ប៉ុន្តែពុំមានការជួបណាមួយឡើយ ទើបអ្នកតវ៉ានាំគ្នាដុតកង់ឡានដើម្បីសុំជួបលោកឧកញ៉ាជជែកគ្នាដោះស្រាយ ។
លុះមកដល់រសៀលថ្ងៃដដែល អ្នកតវ៉ាសុំចូលស្នាក់ការ និងសុំយកអ្នកថតចូលផងក៏ត្រូវក្រុមអង្គរក្សរបស់លោកឧកញ៉ា ប្រទូស្តវៃ៉គ្នានិងដកកាំភ្លើងខ្លី រួចវាយសមត្ថកិច្ចម្នាក់ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីគំរាមទប់ទល់ ។
បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនបានថៅកែក្រុមហ៊ុនដីមាសម្នាក់និងអង្គរក្សចំនួន០៤នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ រ៉ារ៉ា