ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​បានហើយ​! មុខសញ្ញាគ្រឿងញៀនម្នាក់​ នៅក្រុងបាត់ដំបង​

ចែករំលែក៖

ខេត្តបាត់ដំបង ​៖​ លោកវរសេនីយ៍​ទោ​ ប៉ាន​ ចាន់រិទ្ធ​ នាយការិយាល័យនគរបាល​ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងនៅថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ មុខសញ្ញាគ្រឿងញៀនម្នាក់​ យ៉ាងសកម្ម​នៅក្រុងបាត់ដំបង​ និងវត្ថុតាងមួយចំនួនជាក់ស្ដែង​ ត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាប​ និងឃាត់ខ្លួន​បានហើយ​ ក្រោយ​លោកដឹកនាំកម្លាំងចុះស្រាវជ្រាវដោយផ្ទាល់អនុវត្តតាម​នីតិវិធី​ច្បាប់។ 

លោកវរសេនីយ៍​ទោ​ ប៉ាន​ ចាន់រិទ្ធ​ បានឱ្យដឹងទៀតថា​ ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ​ បានធ្វេីឡេីង​កាលពីយប់ថ្ងៃទី​០៦​ ខែសីហា​ម្សិលមិញនេះ​ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់​ដំ​បង ខេត្តបាត់ដំបង។

 ជនសង្ស័យចំនួន ០១​នាក់ ឈ្មោះ ខន ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ មា​ន​ទីលំ​នៅ ភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ 

ចំណែក​វត្ថុតាងចាប់យកបានរួមមាន៖​ ថ្នាំញៀនប្រភេទកេតាមីន (KETA  MINE) ចំនួន ០៣ថង់ ទម្ងន់ ២៤, ៤៥ក្រាម (ទាំងសំបក) ,ថ្នាំញៀនប្រភេទអ៉ិចស្តាស៊ី (MD MA) ចំនួន ៤៤គ្រា​ប់ ទម្ងន់ ១៥, ២៥ ក្រាម ,ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) ជញ្ជីញសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង ,ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាក លេខ បាត់ដំបង 1AR-4757 ដែលលេខតួ និងម៉ាស៊ីន MLHUK O4I7NS221377 និងថង់សម្រាប់ច្រកថ្នាំញៀនលក់មួយចំនួន។ 

គួរបញ្ជាក់ថា​ បច្ចុប្បន្ន​ជនល្មើស រួមនិង​វត្ថុតាង​ត្រូវ​បានកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅអនុវត្តទោសតាមច្បាប់៕

ដោយ​៖ សហការី​


ចែករំលែក៖