ភ្នំពេញ៖ ជនសង្ស័យចំនួន ៥១នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
ក្នុងចំណោមជនសង្ស័យចំនួន ៥១នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១០នាក់ (ស្រី ០នាក់)។ និងប្រើប្រាស់ ៧រណី ឃាត់ ៣៧នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៧ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១១,៤៦ក្រាមនិង ២៦កញ្ចប់តូច។ មេតំហ្វេតាមីន (Wy) ស្មេីនិង ២,៤៣ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ៨អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ២អង្គភាព មានដូចខាងក្រោម៖
*១ / មន្ទីរ៖ ប្រើប្រាស់ ៥ករណី ឃាត់ ២២នាក់។
*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Wy ២,៤៣ក្រាម។
*៣ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
*៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,៨៣ក្រាម។
*៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ១៨កញ្ចប់តូច។
*៦ / មណ្ឌលគិរី៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់ ចាប់យក Ice ៦,៨៩ក្រាម។
*៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។
ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព
*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៧៤ក្រាម។
*២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ៧កញ្ចប់តូច ៕
ដោយ៖ សហការី