ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ចាប់ឃាត់បានហើយអ្នករត់កង់បីដែលមានបំណងមិនល្អលើភ្ញៀវជនជាតិបារាំងថ្ងៃមុនពេលនេះកំពុងតែសួរចម្លើយនៅស្នងការខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងស្វែងរកឃេីញហេីយអ្នករត់ម៉ូតូកង់បីដែលនាំបង្កឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួសនោះ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ 

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​អ្នកសារ​ព័ត៌មាន​និងអ្នកនិយ​មប្រើប្រាស់បណ្តា​ញសង្គមបានជ្រាបថា​ ក្រោមបទ​បញ្ជាយ៉ាងម៉ុឺងម៉ាត់របស់លោកឧត្តម​សេ​នីយ៍ទោ​សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំ​បង​ សមត្ថកិច្ចនគរ​បាលបានស្វែងរកបុរសដែ​ល​បេីកម៉ូតូកង់បី​នាំបង្ក​ហេតុរហូតបណ្តាលឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួសកាលពីវេលា​ទៀបភ្លឺថ្ងៃ​ទី​៥​ខែសីហាឆ្នាំ២០​២​៣​ នៅ​ក្នុងភូមិសាស្រ្តសង្កាត់អូរចារ​ក្រុងបាត់ដំបង​ ខេត្តបាត់​ដំបងឃេីញហេីយ​ ។ 

កិច្ចប្រតិបត្តិការស្រាវជ្រាវស្វែងរកក្នុងរយៈ​ពេល​០២ថ្ងៃនេះសមត្ថកិច្ចនគរបាល​ បានធ្វេីការ​ស្រា​វ​ជ្រាវយ៉ាងសកម្មបំផុត​ ដោយមានការចូលរួមពីសមត្ថកិច្ចអាជ្ញាធរ​ ពាក់ព័ន្ធនិងជាពិសេស​គឺការចូលរួមគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ចពីមហាជនដែលនិយមប្រេី​ប្រាស់បណ្តាញសង្គម​ ក៏ដូចសាក្សីនានាទេីបនគរបាល​ ទទួលបាននូវលទ្ធផលបែបនេះ។ 

ខណៈនេះបុរសអ្នកបេីកម៉ូតូកង់បីមានឈ្មោះ ទេព ភាឡី ភេទប្រុស អាយុ២៩ ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង- ខេត្តបាត់ដំបង ។

​ សមត្ថកិច្ចកំពុងធ្វេីការ​សាកសួរនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រីឯព័ត៌មានលំអិតជុំវិញករណីនេះយេីងខ្ញុំសូមជម្រាបជូននៅពេលបន្ទាប់ទៀត។ 

ដូចបានជម្រាបជូនខាងលេី​សូមសា​ធារណជន​អ្នក​សារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គម​ មេត្តាជ្រាបជាព័ត៌មាន​សូ​ម​អរគុណ ។ 

សូមបញ្ជាក់ថា, កន្លងទៅស្ត្រីជនជាតិបារាំង បានពឹងឲ្យមិត្តភក្កិរបស់ខ្លួនដែលគេជនជាតិខ្មែរ ជួយបង្ហោះពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ ដោយបញ្ជាក់យ៉ាងដូច្នេះថា, 5/8/2023 ឱបាត់ដំបងខ្ញុំ សង្ឃឹមថាអាជ្ញាធម៌នឹងយកចិត្ត ទុកដាក់គិតគូរដល់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ។ថ្ងៃនេះនាងខ្ញុំ ពិតជាខ្មាសទេសចរបរទេសណាស់។

រឿងហេតុគឺមានភ្ញៀវទេសចរជនជាតិបារាំងម្នាក់បានធ្វើដំណើរពី ភ្នំពេញ មកបាត់ដំបងក្នុងគោលបំណងទេសចរណ៍។គាត់បាន ជិះឡានក្រុង ពេលយប់មកដល់បាត់ដំបងប្រហែល ម៉ោង៤ទៀបភ្លឺ ហើយ ក៏បានប្រាប់ឲ្យPassApp ដឹក គាត់មក សណ្ឋាគារ ឡាក់គី ប៉ុន្ដែនៅពេល មកដល់មុខសណ្ឋាគារហើយ PassApp មិនបានដាក់គាត់ចុះតាមគោលដៅដែលបានចរចា មុនពេលឡើងជិះទេ ទោះបីគាត់ព្យាយាមប្រាប់ឲ្យឈប់ក្ដី ក៏PassApp មិនឈប់ដែរ បែរជាព្យាយាមជិះពង្រាងគាត់ទៅផ្លូវ ស្ងាត់ដូចមានក្នុងផែនទីដែលគាត់ផ្ញើឲ្យ ។ឃើញស្ថានភាពមិន ស្រួលគាត់ក៏លោតចុះពីលើ passApp ធ្វើឲ្យមានរបួស បាក់ ម្រាមដៃនិងរបបកមុខមាត់ដូចមានរូបថតជាភស្តុតាង។ (ភ្ញៀវគាត់ សំណូមពរឲ្យខ្ញុំផ្ញើសារនេះ គ្រាន់ជាព័ត៌មានដល់ លោកអ្នកដែលមាន តួនាទីរក្សាសន្តិសុខ ក្នុងខេត្ត ដ៏ស្រស់ស្អាតមួយនេះផង)។

ក្រោយពីគណនេយ្យហ្វេសប៊ុក Sam Chhara បានបង្ហោះភ្លាម ទាំងអង្គភាពស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទាំងរដ្ឋបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ក្នុងករណីនេះ និងធានាស្វះស្វែងរក ជនសង្ស័យ ទីបំផុតសមត្ថកិច្ចឃាត់ខ្លួនបាត់ហើយ ៕

ដោយ ៖ សហការី


ចែករំលែក៖