បន្ទាប់ពីត្រូវបានគេវាយវិញ ទាហានថ្មើរជើងអ៊ុយក្រែនបានវិលត្រឡប់មកវិញ ដោយវាយប្រហារកាន់តែខ្លាំង។ នៅពេលខ្លះ រុស្ស៊ីត្រូវបានរុញថយក្រោយ ប៉ុន្តែបន្ទាប់មកទទួលបានប្រៀបវិញនៅពេលដែលអ្នកប្រយុទ្ធបានចូលក្នុងសមរភូមិ។
នៅព្រឹកថ្ងៃទី៧ សីហា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបើកការវាយប្រហារលើទីតាំងរុស្ស៊ីនៅខាងជើងភូមិ Rabotino ក្នុងតំបន់ Zaporozhie ។ ក្រុមទាហាន រួមមានរថពាសដែកជាច្រើនគ្រឿង និងរថក្រោះជាច្រើនគ្រឿង ពេលចូលទៅជិតបរិវេណព្រៃ ក្រុមត្រូវរងការបាញ់ប្រហារដោយកាំភ្លើងធំរបស់រុស្ស៊ី។ បន្ទាប់ពីរថពាសដែកត្រូវបានបំផ្លាញ យានផ្សេងទៀតត្រឡប់ទៅទីតាំងដើមវិញ។
រុស្ស៊ីបានបន្តធ្វើការវាយប្រហារតាមផ្លូវអាកាសដោយក្នុងរយៈពេលតែមួយយប់ មានមីស៊ីល និងដ្រូនជាង៧០គ្រឿងត្រូវបានបាញ់ស្រោច ដាក់មកលើបណ្តានៃប្រទេសអ៊ុយក្រែន។ មន្ត្រីជំនួយការលោកប្រធានាធិបតីអ៊ុយក្រែន គឺលោក ម៉ាយខាយឡូ ប៉ូដូលីយ៉ាក Mykhailo Podoliak បានថ្លែងថាការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យកន្លងមកនេះ គឺជាការខឹងចំពោះអ៊ុយក្រែនដែលបានធ្វើឱ្យបណ្តាប្រទេស នៅតំបន់ Global South មានភាពស្ទាក់ស្ទើរក្នុងការចូដៃនៅក្នុងជម្លោះដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។
រុស្ស៊ីបានបន្តធ្វើការវាយប្រហារតាមផ្លូវអាកាសដោយក្នុងរយៈពេលតែមួយយប់ មានមីស៊ីល និងដ្រូនជាង៧០គ្រឿងត្រូវបានបាញ់ស្រោចដាក់មកលើ បណ្តានៃប្រទេសអ៊ុយក្រែន។ ការវាយប្រហារកាលពីថ្ងៃអាទិត្យ ទី៦ ខែសីហាដែលរួមមានទាំងមិស៊ីលលឿនជាងសម្លេង Kinzhal ផងទៀតនោះ គឺនៅបន្ទាប់ពីកប៉ាល់រុស្ស៊ី២គ្រឿង ត្រូវគេរាយការណ៍ថាបានរងការវាយប្រហារ និងខូចខាតដោយសារតែដ្រូនសមុទ្ររបស់អ៊ុយក្រែននៅក្នុង ឈូងសមុទ្រខ្មៅ។
អ៊ុយក្រែនបានថ្លែងថាក្នុងចំណោមការបាញ់ស្រាចដោយមីស៊ីលនិងដ្រូនទាំងជាង៧០គ្រឿង នោះមានតែប្រមាណ១០គ្រឿងប៉ុណ្ណោះដែលបានគេច រួចចេញពីប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែនដែលជាឧបករណ៍យោធាផ្តល់ដោយសហរដ្ឋអាមេរិកនិងប្រទេសអាល្លឺម៉ង់។ កងកម្លាំងការពារអាកាស របស់អ៊ុយក្រែនបានអះអាងថាគេបានបំផ្លាញគ្រាប់មីស៊ីលគ្រូសរបស់រុស្ស៊ីចំនួន៣០ក្នុងរង្វង់៤០គ្រាប់ និងបានបាញ់ទម្លាក់ដ្រូន Shahed បានចំនួន ២៧គ្រឿង បន្ថែមទៀត។ មិនមានសេចក្តីរាយការណ៍ថាប្រព័ន្ធអាវុធការពារដែនអាកាសផ្តល់ដោយសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ អាចមានលទ្ធភាព បាញ់ទម្លាក់គ្រាប់មីស៊ីលលឿនជាងសម្លេង Kinzhal របស់រុស្ស៊ីឡើយ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា ឆ្លុះបញ្ចាំងតាមការវាយប្រហារនេះ, អ៊ុយក្រែនបាន មើលឃើញនូវ «លទ្ធផលដ៏សំខាន់» ពីប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ ទោះបីជាមានរលកនៃការវាយប្រហារតាមអាកាស របស់រុស្ស៊ីខ្លាំងក្លាដាក់លើអគារនិងទីបណ្តុំរស់នៅរបស់ប្រជាពលរដ្ឋអ៊ុយក្រែន នៅតាមបណ្តាក្រុងអ៊ុយក្រែនយ៉ាងណាក៏ដោយ៕
ដោយ៖ ធីរីណា(រូបថត៖ nguoiduatin.vn)