ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជាជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់

ចែករំលែក៖

ភ្នំពេញ ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យ ស្តីពីការផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា។

ព្រះមហាក្សត្រត្រាស់បង្គាប់ : 

មាត្រា១ : ផ្ដល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជាកិត្តិទេសាភិបាលបណ្ឌិតជូនឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត តែមួយរូបគត់។

មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។  នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ៕ 

ដោយ ៖ សិលា


ចែករំលែក៖