ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ រថយន្តបែនដឹកដីបុករថយន្តហ្វដដឹកព្រះសង្ឃមកពីដាំកូនឈើបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៦អង្គ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តបែនដឹកដីបានបើកបុករថយន្តហ្វដដឹកព្រះសង្ឃមកពីដាំកូនឈើភ្នំព្រះបណ្តាលឱ្យរងរបួសធ្ងន់ស្រាលព្រះសង្ឃនិងគ្រហស្ត៦អង្គ/នាក ក្នុងនោះមានព្រះសង្ឃ៥អង្គនៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ។

សមត្ថកិច្ចប្រាប់ថា មុនពេលកើតហេតុ មានរថយន្តម៉ាកហ្វដពាក់ផ្លាកលេខបន្ទាយមានជ័យ2G-6000ដឹកព្រះសង្ឃត្រឡប់ពីដាំកូនឈើភ្នំព្រះនៅវត្តខ្ចះបានបើកបរតាមបណ្តោយផ្លូវក្នុងទិសដៅពីជើងទៅត្បូង ហើយរថយន្តបែនដឹកដីដែលបើកបរបញ្ច្រាសគ្នាពីត្បូងមកជើងរួចឡើងវ៉ាជែងរថយន្ត១គ្រឿងដែលបើកបរស្របទិសគ្នាហើយបានបុកគ្នាបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៦នាក់ក្នុងនោះព្រះសង្ឃ៥អង្គត្រូវបានសង្គ្រោះ។

ក្រោយគ្រោះថ្នាក់កើតឡើងគេឃើញមន្ត្រីនគរបាលចរាចរណ៍ស្រុកថ្មពួកបានចុះទៅពិនិត្យនិងវាស់វែងបានបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់កើតឡើងគឺបណ្តាលមកពីរថយន្តបែនដឹកដីបើកបរឡើងវ៉ាគ្មានការប្រុងប្រយ័ត្នទើបបណ្តាលឱ្យបុករថយន្តហ្វដបណ្តាលឱ្យរបួសធ្ងន់ស្រាល៦នាក់ក្នុងនោះមានព្រះសង្ឃ៥អង្គត្រូវបានសង្គ្រោះនិងអ្នកបើកបររថយន្តបង្កត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកថ្មពួក។

មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ថា៖រថយន្តទាំង២គ្រឿងខូចខាតដូចគ្នាចំណែករថយន្តហ្វដខ្ទេចមួយចំហៀងខាងឆ្វេង រីឯរថយន្តបែនដឹកដីខូចខាតផ្នែកខាងមុខ។ រថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មពួកដើម្បីដោះស្រាយតាមច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖