ព័ត៌មានទាន់ហេតុការណ៍៖

នោះ​! ការដឹកជញ្ជូនទំនិញសំពីងសំពោង នឹងត្រូវប្រឈមមុខចំពោះច្បាប់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០២៣នេះ​បានបង្ហាញថា៖​ នៅពេលអ្នកបើកបរដឹកជញ្ជូនទំនិញសំពីងសំពោង ចាំបាច់ត្រូវឈ្វេងយល់ពីរបៀបនាំមកនូវសុវត្ថិភាពនិងមិនបង្កផលប៉ះពាល់ដល់អ្នកដទៃ។

ក្រសួង​បានបញ្ជាក់បន្ថែមថា​ ការដឹកជញ្ជូនទំនិញសំពីងសំពោង (មាត្រា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥)៖

– ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយបើកបរក្នុងល្បឿនយឺត ជាពិសេសនៅពេលទៅដល់ផ្លូវកោងនិងនៅពេលធ្វើការបត់ខ្លាំង។

– ការផ្ទុកទំនិញដែលមានបណ្តោយវែង បន្ទុកនោះមិនត្រូវឱ្យលូតហួសពីគែមខាងមុខនៃរថយន្ត និងមិនត្រូវឱ្យហួសពីគែមខាងក្រោយនៃរថយន្តប្រវែង៣ម៉ែត្រ ឬធ្លាក់អូសដី។

– ប្រសិនបើបន្ទុកត្រូវលូតហួស១ម៉ែត្រពីគែមខាងក្រោយនៃរថយន្ត ពេលថ្ងៃត្រូវចងក្រណាត់ពណ៌ក្រហម ពេលយប់ត្រូវដាក់កញ្ចក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុក និងទទឹងបន្ទុកមិនត្រូវឱ្យលើសហួសពីគែមទទឹងរថយន្តឡើយ។

ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ៕

ដោយ​៖ សហការី​


ចែករំលែក៖