ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធ ៥៥នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណីទូទាំងប្រទេសថ្ងៃទី៨ សីហាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៥នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ ។​ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ៥៥នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ៣៦នាក់ (ស្រី ៣នាក់)។​ និងប្រើប្រាស់ ៣រណី ឃាត់ ១៣នាក់ (ស្រី ០នាក់)។

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៨ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ២៤២,៧៧ក្រាមនិង ១១កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៧អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១៣អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៤អង្គភាព​ មានដូចខាងក្រោម​៖

*១ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យក Ice ៨កញ្ចប់តូច។

*៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៣៥ក្រាម។

*៤ / កំពត៖ រក្សាទុក ២ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យក Ice ៩,១៩ក្រាម។

*៥ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៨នាក់ ចាប់យក Ice *៥,៩៩ក្រាមនិង ១កញ្ចប់តូច។

*៦ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៦កញ្ចប់តូច។

*៧ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៥២ក្រាម។

*៨ / ពោធិ៍សាត់៖ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។

*៩ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ចាប់យក Ice ៨,៩៦ក្រាម។

*១០ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១១នាក់។

*១១ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២,៦៧ក្រាម។

*១២ / តាកែវ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*១៣ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ២កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៤អង្គភាព

*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៥១ក្រាម។

*២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,៩៤ក្រាម។

*៣ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១៧០,៥១ក្រាម។

*៤ / តាកែវ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ៤០,១៣ក្រាម៕

ដោយ៖ សហការី​


ចែករំលែក៖