ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់រត់ម៉ូតូឌុបម្នាក់ត្រូវចោរវាយប្លន់យកម៉ូតូដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់អះអាងថាខ្លួនត្រូវចោរវាយប្លន់យកម៉ូតូបន្ទាប់ពីដឹកទៅដល់កន្លែងស្ងាត់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី៩ខែសីហាឆ្នាំ២០២៣នៅ ចំណុចភូមិគោកព្រិច  ស្រុកអូរជ្រៅ ។

បុរសខាងលើមានឈ្មោះ ទាវ អាយុ៥១ឆ្នាំ មានមុខរបរត់ម៉ូតូឌុប។

   បុរសខាងលើរៀបរាប់ថារូបគាត់(ជនរងគ្រោះ)បានដឹកជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណចេញពីផ្សារក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យក្នុងគោលដៅមកភូមិគោកព្រិច រ៉ាសុភី ស្រុកអូរជ្រៅ លុះមកដល់ចំណុចស្ងាត់ជនសង្ស័យបានសុំរូបគាត់ជាម្ចាស់ម៉ូតូឌុបម្ដង ដោយនិយាយថាខ្លួន(ជនសង្ស័យ)ឌុបលឿនជាង។ តែរូបគាត់ជាម្ចាស់ម៉ូតូមិនព្រម។ ក្រោយមកជនសង្ស័យបានធ្វើសកម្មភាពវាយពីក្រោយខ្នងបណ្ដាលឱ្យដួលម៉ូតូ ខណៈនោះក៏មានការប្រតាយប្រតប់គ្នារហូតរូបគាត់បែកមុខបែកមាត់ រួចជនសង្ស័យស្រវាបានម៉ូតូជិះសំដៅទៅក្រុងប៉ោយប៉ែត។ បុរសជនរងគ្រោះបន្តថាៈម៉ូតូដែលជនសង្ស័យយកទៅនោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ពាក់ស្លាកលេខ 1 F-8498 ។

    ក្រោយពីកើតហេតុភ្លាមៗលោកនាយប៉ុស្តិ៍ ឡម ឡាក់ បានចុះធ្វើអន្តរាគមន៍ ដោយបានយកបុរសរងគ្រោះទៅ សាកសួរនិងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រ៉ាសុភី ដើម្បីតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖