ភ្នំពេញ ៖ ឧក្រឹដ្ឋកម្មសាយប័រ ដែលអាចហៅបានផងដែរថា «ឧក្រឹដ្ឋតាមប្រព័ន្ធកម្មកុំព្យូទ័រ ឬ Computer Crime» គឺជាការប្រើប្រាស់កុំព្យូទ័រជាអាវុធ/ឧបករណ៍ ដើម្បីធ្វើទង្វើខុសច្បាប់ ដូចជាការប្រព្រឹត្តអំពើក្លែងបន្លំបោកប្រាស់ អំពើជួញដូរផ្លូវភេទកុមារ អំពើរំលោភលើកម្មសិទ្ធិបញ្ញា អំពើលួចអត្តសញ្ញាណកម្ម ឬអំពើរំលោភលើឯកជនភាព ។ល។
@ ប្រភេទនៃឧក្រឹដ្ឋកម្ម រួមមាន៖
១) ភាគច្រើនគឺការក្លែងបន្លំបោកប្រាស់តាមសារអេឡិកត្រូនិក ហៅថា email fraud,
២) ការលួចក្លែងបន្លំបោកប្រាស់តាមបណ្តាញសង្គម ហៅថា Social media fraud,
៣) ការលួចក្លែងបន្លំបោកប្រាស់តាមបណ្តាញធនាគារ ហៅថា Banking Fraud,
៤) វាយប្រហារ Ransomware
៥) ចារកម្មតាមអ៉ីនអឺណិត
៦) ការលួចអត្តសញ្ញាណកម្ម និង
៧) clickjacking, spyware, etc.
@ ឧក្រឹដ្ឋកម្មចំនួន ៥ ដែលអាចជាកំពូលនៃឧក្រឹដ្ឋកម្ម ធ្វើឲ្យប៉ះពាល់ដល់វិស័យធុរកិច្ច និងបយគ្គល នៅក្នុងឆ្នាំ២០២៣ រួមមាន៖
១) ការលួចក្លែងបន្លំ ហៅថា Phishing Scams
២) ការធ្វើឲ្យខួចគេហទំព័រ ហៅថា Website Spoofing
៣) Ransomware
៤) ការបញ្ចូលមេរោគធ្វើឲ្យគាំងប្រព័ន្ធ ហៅថា Malware
៥) ការលួចចូលស្តាប់ ឬវាយលុកចូលទៅក្នុងប្រព័ន្ធអ៉ីនធឺណិតនៃវត្ថុ (IoT)។
@ ជាឧទាហរណ៍៖ ការលួចក្លែងបន្លំ, ការប្រើប្រាស់សារអេឡិកត្រូនិកក្លែងក្លាយ ដើម្បីទាញយកព័ត៌មានបុគ្គលចេញពីអ្នកប្រើប្រាស់អ៉ីនធឺណិត និង/ឬការលួចអត្តសញ្ញាណកម្មឬព័ត៌មានបុគ្គល។ល។
@ អ្វីទៅជាវិធាន ឬច្បាប់នៃឧក្រឹដ្ឋកម្មសាយប័រ?
ជាសាមញ្ញ យើងអាចនិយាយថា ឧក្រឹដ្ឋកម្មសាយប័រ គឺជាអំពើប្រព្រឹត្តខុសច្បាប់ ដែលប្រើប្រាស់កុំព្យូរទ័រជាឧបករណ៍ ឬគោលដៅ ឬទាំងពីរ។ ឧក្រិដ្ឋកម្មតាមអ៉ីនធឺណិត ឬឧក្រឹដ្ឋកម្មសាយប័រ អាចពាក់ព័ន្ធទៅនឹងសកម្មភាពឧក្រឹដ្ឋកម្មដែលមានលក្ខណៈប្រពៃណី ដូចជាការលួច ការក្លែងបន្លំ ការក្លែងបន្លំ ការបរិហារកេរ្តិ៍ និងអំពើទុច្ចរិត ដែលទាំងអស់នេះជាកម្មវត្ថុនៃក្រមព្រហ្មទណ្ឌរបស់ប្រទេសនានាលើសកលលោក។
@ ហេតុអ្វីបានជាសុវត្ថិភាពសាយប័រសំខាន់?
សន្តិសុខសាយប័រ ឬហៅថា Cybersecurity មានសារៈសំខាន់ណាស់ ព្រោះវាការពារគ្រប់ប្រភេទនៃទិន្នន័យពីការលួច និងការបាត់បង់។ ទិន្នន័យរសើប ព័ត៌មានសុខភាពដែលត្រូវបានការពារ (PHI) ព័ត៌មានដែលអាចកំណត់អត្តសញ្ញាណកម្មផ្ទាល់ខ្លួន (PII) កម្មសិទ្ធិបញ្ញា ព័ត៌មានផ្ទាល់ខ្លួន ទិន្នន័យ និងប្រព័ន្ធព័ត៌មានរដ្ឋាភិបាល និងអាជីវកម្មត្រូវបានរួមបញ្ចូលទាំងអស់ ….។ នេះជាការរៀបរៀងដោយ លោក អ៉ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ៕
ដោយ ៖ សហការី