ព័ត៌មានទាន់ហេតុការណ៍៖

ការពារជីវិតអ្នក​ និងអ្នក​ដទៃ​ សូមចូលរួម​​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​

ចែករំលែក៖

ខេត្តកំពង់ចាម៖ ​នៅថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២៣​ លោក​ឧត្ដមសេនីយ៍​ត្រី​ សោម​ រស់​ ស្នងការ​រងផែនការងារនគរបាល​សណ្ដាប់ធ្នាប់​ តំណាងលោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​​ បានអញ្ជេីញចូលរួមក្នុងកិច្ច​ប្រជុំ​ និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ប្រព្រឹត្តិ​ទៅនៅស្នាក់ការ​ ស.ស.យ.ក​ ខេត្តកំពង់ចាម​ ក្រោម​អធិបតីភាព​ លោក ​ ហាន​ កុសល​ អភិបាល​រង​ នៃគណ​អភិបាលខេត្ត​ និងជាប្រធានសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្ត​កំពង់ចាម​ ។ 

ការផ្សព្វផ្សាយ​ច្បាប់នេះ​ ក្រោមប្រធានបទ​ ការពារជីវិតអ្នក​ និងអ្នក​ដទៃ​ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ ។ 

 ដោយមានអញ្ចេីញចូលរួមពី​ថ្នាក់ដឹកនាំ​ ស.ស.យ.ក​ តំណាងមន្ទីរ អង្គភាពពាក់ពន្ធ័ ស្រុក-ក្រុងទាំង១០ សហគមន៍ និងគ្រឹះស្ថានសិក្សា​សរុប​អ្នកចូលរួម​ ចំនួន​១០០នាក់​ ស្រីចំនួន៤៤នាក់​ ។ ក្នុង​នោះក៏មានលើកជាសំនួរ ចម្លើយ និងបានផ្តល់ជារង្វាន់សម្រាប់អ្នកឆ្លើយសំនួរត្រូវ​ និងមានការចែកជូនឯកសារពាក់ព័ន្ធស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកមួយចំនួនទៀត ផងដែរ​   

ជាមួយគ្នានេះ​ដែរ​ កម្លាំងជំនាញ​ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានសហការ​ជាមួយ មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ចុះផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅសាលាអនុវិទ្យាល័យ និង វិទ្យាល័យដីដុះ​ ស្ថិតក្នុងភូមិទី៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានចូលរួមមានពី  លោកគ្រូ អ្នកគ្រូ ចំនួន៧០នាក់ ស្រីចំនួន៤០នាក់ និងសិស្សានុសិស្សចំនួន៦៦៦នាក់ ស្រីចំនួន៣៣០នាក់ និងមានចែកជូនចែកជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនូវ សៀវភៅច្បាប់ចរាចរណ៍,​ សៀវភៅ​អ្នកបើកបរម៉ូតូត្រូវយល់ដឹងអំពីរច្បាប់ចរាចរណ៍ផ្លូវគោក, ផ្លាកសញ្ញាចរាចរណ៍,​ផ្ទាំងសញ្ញាចរាចរណ៍:២០សន្លឹក​,​ ចំណាំងផ្លាត​និងឯកសារពាក់ព័ន្ធស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកមួយចំនួនទៀត ៕

ដោយ ៖ សហការី


ចែករំលែក៖