ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៣ សីហា ចំនួន ១៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៣នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន ៖ 

+ជួញដូរ ១ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។

+ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៧នាក់ (ស្រី ០នាក់)។

+ប្រើប្រាស់ ១០ករណី ឃាត់ ២៣នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែសីហា រួមមាន ៖ 

-មេតំហ្វេតាមីន (Ice) = ១៧៨,២៨ក្រាមនិង ១កញ្ចប់តូច។

លទ្ធផលខាងលើ ៥អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៥អង្គភាព 

១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ១៧៤,៧២ក្រាម។

២ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៩ករណី ឃាត់ ១៥នាក់។

៣ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់។

៤ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច។

៥ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យក Ice ៣,៥៦ក្រាម៕

ដោយ ៖ សហការី


ចែករំលែក៖