ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែសម្ពាធផ្លូវចិត្តខ្លាំង វីជេអាណូLive វីដេអូយកកាំបិតចាក់ខ្លួនឯងប៉ុនប៉ងធ្វើអត្តឃាត

ចែករំលែក៖

ភ្នំពេញ៖ បានបង្កើតឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមុននេះក្រោយពីអតីតតារាសម្តែងនិងជាពិធីករអ្នកនាង សួន ភក្កី ហៅវីជេអាណូបានធ្វើការឡាយ សម្រក់ទឹកភ្នែក រៀបរាប់រឿងឈឺចាប់  ដល់ថ្នាក់យកកាំបិតចាក់ខ្លួនឯងថែមទៀតក្នុងគោលបំណងធ្វើអត្តឃាត។ ករណីនេះត្រូវបានអ្នកសិល្បៈមួយចំនួនលើកឡើងថា ព្រោះតែនាងមានសម្ពាធផ្លូវចិត្តខ្លាំង  និងក្រោយជួបរឿងខកបំណងជាបន្តបន្ទាប់។ 

   ទស្សនិកជនប្រាកដជាស្គាល់ច្បាស់ពីវីជេអាណូដែលធ្លាប់មានកេរ្តិរ៍ឈ្មោះល្បីល្បាញ  តែមួយរយៈធំចុងក្រោយបានបាត់មុខឈឺងរបស់គាត់ពីវិស័យសិល្បៈតែម្តង  ទេីបតែនៅមុននេះបានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីអ្នកនាងបាន  ធ្វើការឡាយវីដេអូនិយាយរៀបរាប់ទាំងឈឺចាប់ស្រក់ទឹកភ្នែកជាក់ស្តែង។ បើតាមតារាកំប្លែងលោក ម៉ាដូណា បានអោយដឹងថា គាត់ជាអ្នកសិល្បៈ គាត់ឈ្មោះ វីជេ អាណូ ឃើញគាត់ឡាយយកកាបិតចាក់ខ្លួនឯង ផ្តាំកូនៗ អីលូវគាត់យ៉ាងម៉េចហើយ មាននរណាដឹងទេជួយប្រាប់ផង តើគាត់មានសម្ពាធអ្វីខ្លះដែលដោះស្រាយមិនរួច ដល់ថ្នាក់ធ្វើបែបនេះ។ បន្ងែមពីនេះនៅយប់ថ្ងៃទី១៣ឈានចូល១៤ខែសីហា   តារាកំប្លែងម៉ាដូណា បានបន្តទម្លាយរូបភាពរបស់តារាស្រីរូបនេះនៅមន្ទីរពេទ្យ ហើយបានរៀបរាប់ថា មកដល់មន្ទីរពេទ្យកាល់ម៉ែតហើយ ឃើញហើយពិតជាមិនយល់ ហេតុអ្វីដល់ថ្នាក់ហ្នឹង? សង្ឃឹមថានឹងយល់ពីគាត់ផង និងផ្តល់ឱកាសអោយគាត់បានរស់ផង ។សុំចិត្តកុំទាន់ដាក់សម្ពាធគាត់ សូមអំពាវនាវដល់បងប្អូននិងសិល្បករជួយគាត់តាមសទ្ធាសុំចិត្តអ្នកព័ត៌មានកុំទាន់អាលមកសម្ភាសន៍គាត់ពេលនេះ ព្រោះគាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ 

ទោះមិនទាន់មានការបញ្ជាក់លម្អិតមែនប៉ុន្តែដំណឹងក្រៅផ្លូវការលើកឡើងថា នាងមានបញ្ហាជាមួយនឹងលុយកាក់ខ្លាំង បើទោះបីជាមួយរយៈចុងក្រោយនេះនាងប្រឹងប្រែងខ្លាំងលើមុខជំនួញលក់បាយនោះក៏ដោយ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖