ភ្នំពេញ ៖ ផ្ទេរប្រគល់ភារកិច្ច អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួង ការពារជាតិ និងនាយកដ្ឋានពីរចំណុះ ដល់អ្នកបន្តវេនថី្ម ក្នុងកំណែទម្រង់សុីជម្រៅរបស់រាជរដ្ឋាភិបាល អាណត្តិចាស់ទី ៦ និងត្រៀមចូលអាណត្តិថ្មីទី ៧ព្រះមហាក្សត្រព្រះរាជាណា ចក្រកម្ពុជានិងប្រមុខរាជរដ្ឋាភិបាល បានត្រាស់បង្គាប់និងតែងតាំងប្រគល់ភារកិច្ចជូននាយទាហានចំនួន ៣ រូបដែលត្រូវមកទទួលភារកិច្ចថ្មី ។
១- ឧត្តមសេនីយ៍ទោ មុឹង ពន្លក ជាអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ។ ២- ឧត្តមសេនីយ៍ទោ សេង សំរិត ជាអគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយកនាយកដ្ឋានផ្គត់ផ្គង់
៣-ឧត្តមសេនីយ៍ត្រី គឹម សុណារ៉ា ជានាយក នាយកដ្ឋានហិរ ញ្ញវត្ថុនៃអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ពិធីតែងតាំងផ្លាស់ប្តូរ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការពារ ជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋ លេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ មានការអញ្ជើញចូលរួម ពីនាយទាហាន មកពីស្ថាប័នចំណុះអគ្គនាយកដ្ឋានរបស់ភស្តុភារ-ហិរញ្ញវត្ថុ ជា ច្រើនរូបទៀត ។ ពិធីនេះ ប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១ កើត ខែ ស្រាពណ៍ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០ ២៣ នាសាលប្រជុំក្រសួងការពារជាតិ ។ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក្នុងនាមសម្ដេចពិជ័យសេនាថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ភស្តុ ភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ និងនាយកដ្ឋាន ក្រោមឱវាទ ដែលកន្លងមក ប្រឹងប្រែងសម្រេចភារកិច្ចជូនជាតិ ក៏ដូចជាកង យោធពលខេមរភូមិន្ទ(ខ.ភ.ម)យ៉ាងធំធេងគួរឲ្យកោតសរសើរ នូវស្នាដៃដ៏ត្រចៈត្រចង់ អនុវត្តប្រកបដោយការទទួល ខុសត្រូវខ្ពស់ ក្នុងនាមស្ថាប័នផ្គត់ផ្គង់ ថវិកាក៏ដូចជាយោធបរិ ក្ខារ ភស្តុ ភារ បម្រើឲ្យ(ខ.ភ.ម)ដោយការទទួលខុសត្រូវខ្ពស់ក្នុងតួនាទីភារកិច្ច ដែលថ្នាក់លើបានប្រគល់ឲ្យ ។ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងការពារជាតិបន្តទៀតថាៈ ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ វ័យវឌ្ឍនារបស់មនុស្សជំនាន់មុន កាន់តែជរា ព្យាធិ សម្រាប់វ័យចាស់ក៏បានឈានមកដល់ ។ ដោយមើលឃើញដូច្នេះ ទើបព្រះ មហាក្សត្រក៏ដូចជាប្រមុខរាជរដ្ឋាភិបាល បានតែងតាំងឲ្យអ្នកបន្តវេន វ័យក្មេងចូលមកជំនួស និងរៀបចំចាត់ចែងកិច្ចការទាំងឡាយ ទាំងពួងដោយការទទួលខុសត្រូវ ។ ដូច្នេះដើម្បីឲ្យការប្រមើលឃើញរបស់ថ្នាក់ដឹកនាំកំពូលនៃយើង លោកទទួលនូវភាពកក់ក្តៅ សម្រាប់អ្នកជំនាន់ថ្មី ត្រូវប្រឹងប្រែងទទួលរ៉ាប់រង ភារកិច្ចការទាំងនេះ ទទួលខុសត្រូវខ្ពស់បំផុត ដើម្បីសម្រេចនូវលទ្ធផលជាផ្លែផ្កា ដែលព្រះមហាក្សត្រនិងប្រមុខដឹកនាំប្រគល់ជូន ។
តំណាងឲ្យថ្នាក់ដឹកនាំនៃស្ថាប័នទាំង ៣ ឧត្តមសេនីយ៍ទោ មុឹងង ពន្លក ប្តេជ្ញាថាៈ និងខិតខំ ប្រឹងប្រែង រៀនសូត្រតាមរៀម ច្បង អ្វីជាចម្ងល់ យើងខ្ញុំនិងសាកសួរ ក៏ដូចជាបង្កើនសាមគ្គី ភាព ឯកភាពផ្ទៃក្នុង ឱយបានប្រសើរឡើងថែមទៀត ។
គួររំលឹកផងដែរថាៈ ចំពោះថ្នាក់ដឹកនាំទាំង ៣ រូបត្រូវផ្លាស់ប្តូរចេញនោះ ត្រូវបានព្រះមហាក្សត្រឡាយព្រហស្ថលេខាតែង តាំងនិងដំឡើង ជារដ្ឋលេខាធិការក្រសួង ការពារជាតិ ។
១-នាយឧត្តមសេនីយ៍ ស៊ុំ សំណាង ជារដ្ឋលេខាធិការ ក្រសួងការពារជាតិ
២-ឧត្តមសេនីយ៍ឯក លី កុសល ជារដ្ឋលេខាធិការ ក្រសួងការ ពារជាតិ និងទី ៣-ឧត្តមសេនីយ៍ឯក តាន់ ថាណា ជារដ្ឋលេខាធិការ ក្រសួងការពារជាតិផងដែរ ៕
ដោយ ៖ សហការី