ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកអ្នកដំណើរ ២៧១នាក់ចុះចតជាបន្ទាន់ដោយសារអាកាសយានិកស្លាប់

ចែករំលែក៖

នៅពេលដែលយន្តហោះ Boeing 787 ដឹកមនុស្ស 271 នាក់បានចុះចតជាបន្ទាន់នៅប្រទេសប៉ាណាម៉ា រឿងដំបូងដែលអ្នកដំណើរត្រូវបានគេប្រាប់គឺ “ប្រធានក្រុមនៃជើងហោះហើរទើបតែបានស្លាប់” ។
ហេតុការណ៍ដ៏កម្រមួយបានកើតឡើងនៅពេលដែលយន្តហោះ Boeing 787 Dreamliner ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ LATAM (ប្រេស៊ីល) កំពុងហោះហើរពី Miami – អាមេរិក ទៅកាន់ Santiago ប្រទេសឈីលីនៅល្ងាចថ្ងៃទី 13 ខែសីហា (ម៉ោងក្នុងតំបន់)។
កាពីទែនដែលជួបគ្រោះថ្នាក់គឺលោក Ivan Andaur អាយុ 56ឆ្នាំ និងមានបទពិសោធន៍ 25 ឆ្នាំជាមួយនឹងយន្តហោះពាណិជ្ជកម្ម និងយោធា។
The Independent (UK) នៅថ្ងៃទី 17 ខែសីហា បានពណ៌នាអំពី Ivan Andaur ដំបូងឡើយមានអារម្មណ៍មិនស្រួល ដូច្នេះគាត់បានចាកចេញពីកៅអីអ្នកបើកបរ។ បន្ទាប់មកគាត់បានទៅបង្គន់ ហើយដួលសន្លប់នៅក្នុងនោះ ។ ភ្លាមៗនោះ សហអ្នកបើកបរពីរនាក់បានទាក់ទងដើម្បីធ្វើការចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Tocumen ក្នុងរដ្ឋធានីប៉ាណាម៉ា (សាធារណរដ្ឋប៉ាណាម៉ា)។
យោងតាមសារព័ត៌មាន Independent បានឱ្យដឹងថា “នៅពេលដែលយន្តហោះបានចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Tocumen រឿងដំបូងដែលអ្នកដំណើរ 271 នាក់នៅលើជើងហោះហើរ LA505 បានទទួលគឺការស្លាប់ភ្លាមៗរបស់ប្រធានក្រុម Ivan Andaur” ។
មុនពេលចូលរួមជាមួយ LATAM លោក Andaur គឺជាអ្នកបើកយន្តហោះជាមួយកងទ័ពអាកាសឈីលី។ បុគ្គលិកពេទ្យនៅអាកាសយានដ្ឋាន Tocumen បានបញ្ជាក់ថា គាត់បានស្លាប់មុនពេលយន្តហោះចុះចតជាបន្ទាន់៕

ដោយ៖ ធីរីណា(រូបថត៖Daily Mail/Facebook)


ចែករំលែក៖