ក្លិបមេឃខៀវ Manchester City បានទទួលយកសំណើដែលមិនទាន់បង្ហាញតម្លៃខ្លួនពីក្លិប Al-Nassr សម្រាប់ខ្សែការពារអេស្ប៉ាញ Aymeric Laporte ក្នុងការនាំយកទៅកាន់លីកកំពូលអារ៉ាប៊ីសាអ៊ូឌីត។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន៤៣ដងក្នុងកំឡុងឆ្នាំ២០២១–២០២២ប៉ុន្តែគ្រូបង្វឹកលោក Pep Guardiola បានប្រើ Manuel Akanji និង Nathan Ake ញឹកញាប់ជាងក្នុងរដូវកាលឈ្នះពានរង្វាន់៣របស់ក្រុម។
បន្ទាប់មក Man City បានចំណាយ៧៧លានផោនដើម្បីនាំយកខ្សែការពារឆ្វេងម្នាក់ទៀតនៅរដូវក្តៅនេះគឺកីឡាករ Josko Gvardiolរបស់ក្រូអាតដែលមានអាយុ២១ឆ្នាំ។ ខ្សែការពារ Laporte អាចចូលរួមជាមួយ Cristiano Ronaldo, Sadio Mane, Marcelo Brozovic និង Alex Telles នៅក្លិប Al-Nassr។
Man City បានចុះហត្ថលេខាលើ Laporte កាលពីឆ្នាំ២០២១ ពីក្លិបAthletic Bilbao ក្នុងខែមករា ឆ្នាំ២០១៨ក្នុងតម្លៃ៥៧លានផោនជាតម្លៃកំណត់ត្រាក្លិប។ លោក Guardiola បានចូលដឹកនាំ Man City ១៨ខែមុន ហើយសមត្ថភាពរបស់ Laporte ក្នុងការលេងបាល់ចេញពីតំបន់ការពារបានជួយក្រុមឈ្នះពាន Premier League លើកទី៥ក្នុងរយៈពេល៦រដូវកាលចុងក្រោយ។គាត់បានបង្ហាញខ្លួនចំនួន៥១ដងក្នុងឆ្នាំ២០១៨–២០១៩ និង៤៤ដងក្នុងឆ្នាំ២០២១–២០២២ មុនពេលការមកដល់របស់ Ake និង Akanji បានកាត់បន្ថយឥទ្ធិពល និងពេលវេលាលេងរបស់គាត់ក្នុងជម្រើសដំបូង។
Laporte បានបង្ហាញខ្លួនសរុបចំនួន១៨០ប្រកួតសម្រាប់ក្លិប ដោយស៊ុតបញ្ចូលទីបាន១២គ្រាប់ និងបានបង្ហាញខ្លួន២២លើកសម្រាប់ក្រុមអេស្ប៉ាញ ដែលជួយឱ្យពួកគេឈ្នះពានរង្វាន់ UEFA Nations League វគ្គផ្តាច់ព្រ័ត្រក្នុងខែមិថុនា។
ក្លិប Al-Nassr បាននាំយកម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាល Cristiano Ronaldo កាលពីខែធ្នូ ហើយពួកគេបានក្លាយជាក្លិបមួយក្នុងចំណោមក្លិបនៅលីក Saudi Pro League ចំនួន៤ដែលត្រូវបានកាន់កាប់ដោយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអ៊ូឌីត (PIF) នៅក្នុងខែមិថុនា ដែលក្លិបផ្សេងទៀតគឺ Al-Ittihad, Al–Hilal និង Al-Ahli ។ ក្លិបទាំងនេះក៏បាននាំយកកីឡាករដូចជា Mane, Brozovic, Telles និង Seko Fofana នៅរដូវក្តៅនេះផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)