ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងទៅរដ្ឋបាលខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវបំផុស ណែនាំដល់ប្រជាពលរដ្ឋ ឱ្យចងទង់ជាតិតាមគ្រប់គេហដ្ឋាន ដើម្បីអបអរសាទរទិវាអក្ខរកម្មជាតិ០៨ កញ្ញា ២០២៣ ការរៀបចំទិ វាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ យោងតាមផែនការណែនាំលេខ ០៨/២០២៣ គជបអ ចុះថ្ងៃពុធ ០១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋាន គ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច” ។ ដូចនេះ ដើម្បីរៀបចំទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ឱ្យប្រព្រឹត្តទៅដោយរលូន និងស្របតាមខ្លឹមសារដែលបានកំណត់ក្នុងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធជាធរមាន រដ្ឋបាលរាជធានីភ្នំពេញ សូមណែនាំដូចខាងក្រោម ៖១- រដ្ឋបាលខណ្ឌទាំង ១៤ រដ្ឋបាលសង្កាត់ទាំង ១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានី ភ្នំពេញ គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស ក្រុមហ៊ុន និងមូលដ្ឋានទីតាំងអាជីវកម្មទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវ៖
– រៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ចងបដាពាក្យស្លោក អមដោយ ការរចនាដោយភ្លើងពណ៌ ឱ្យបានផុលផុស និងស្រស់ស្អាត ដើម្បីអបអរសាទរទិវាអក្ខរកម្មជាតិ ០៨ កញ្ញ- រដ្ឋបាលខណ្ឌទាំង ១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥ ត្រូវបំផុស និងណែនាំដល់ប្រជាពលរដ្ឋ ឱ្យចងទង់ជាតិតាមគ្រប់គេហដ្ឋាន ដើម្បីអបអរសាទរទិវាអក្ខរកម្មជាតិ ០៨ កញ្ញា។ ទង់ជាតិ ត្រូវចងឱ្យមានរបៀបរៀបរយល្អ និងត្រូវពិនិត្យមើលក្រណាត់ទង់ជាតិ ចៀសវាងប្រើប្រាស់ ក្រណាត់ដាច់រហែក ស្លក់ពណ៌ ឬ ទក់ ដែលធ្វើឱ្យបាត់បង់សោភណភាព។ ២- មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវ៖ – ផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សានុសិស្ស និងនិស្សិតនៅតាមគ្រឹះស្ថានសិក្សា ឱ្យយល់ដឹងទូលំទូលាយអំពីខ្លឹមសារនៃសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាអក្ខរកម្មជាតិ ០៨ កញ្ញ- បំផុសចលនាមាតា បិតា អាណាព្យាបាល ដើម្បីឱ្យកូនចៅបានចូលរៀនសូត្រ សំដៅធ្វើឱ្យមនុស្ស គ្រប់រូបចេះអាន ចេះសរសេរ ចេះគិតលេខ និងចេះដោះស្រាយបញ្ហាលំបាកដែលប្រឈមក្នុង ជីវភាពរស់នៅប្រចាំថ្ងៃ-រៀបចំឱ្យមានសៀវភៅ ឬ បណ្ណផ្នត់ បដាពាក្យស្លោក ផ្ទាំងរូបភាព បោះពុម្ពរូបភាព ឬពាក្យស្លោក លើអាវយឺត ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ៣-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញត្រូវ៖ – ណែនាំដល់គ្រប់វត្តអារាម ឱ្យតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រចងបដាពាក្យ ស្លោក និងបំភ្លឺភ្លើងពណ៌ ៕
ដោយ ៖ សំរិត