ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិថៃ០២នាក់ បែកគំនិតចេញឆក់ទូរស័ព្ទដៃត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃ២នាក់ជិះម៉ូតូឆក់ទូរស័ព្ទដៃស្ត្រីម្នាក់នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នៅម្តុំផ្សារអគ្គ:កែងផ្លូវតាឡាក់លក់គុយទាវ)ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

  ប្រភពពលរដ្ឋបញ្ជាក់ថា ជនជាតិថៃ២នាក់ខាងលើជួលបន្ទប់គេស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ដោយមុនកើតហេតុជនសង្ស័យ២នាក់ខាងលើជិះម៉ូតូមកដល់ចំណុចកន្លែងកើតហេតុឃើញស្ត្រីម្នាក់ជាមួយកូនតូច ដៃកាន់ទូរស័ព្ទក៏ធ្វើសកម្មភាពឆក់យកតែម្ដង។

ប្រភពពលរដ្ឋប្រាប់ថា ក្រោយពីជនសង្ស័យជនជាតិថៃបានឆក់ទូរស័ព្ទស្ត្រីរងគ្រោះ (មិនស្គាល់អត្តសញ្ញាណ)រួចមកបានជិះម៉ូតូរត់គេចភ្លាមនោះស្ត្រីជនរងគ្រោះនិងពលរដ្ឋខ្មែរយើងមួយចំនួនទៀតឃើញសកម្មភាពខាងលើក៏នាំគ្នាដេញព័ទ្ធចាប់បាន រួចទ្រាំមិនបានក៏នាំគ្នាដាក់មួយដៃមួយជើង រួចបានហៅកម្លាំងសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីប្រគល់ជនសង្ស័យនិងយកទៅសួរនាំនៅកន្លែងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖