ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញដឹកនាំបញ្ហាកងកម្លាំង នគរបាលជាតិ ៤រូប ជា សន្តិបណ្ឌិត នៃបណ្ឌិត្យសភានគរបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ ដល់តំណាងរាស្ត្រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញដឹកនាំបញ្ហាកងកម្លាំង នគរបាលជាតិ ៤រូប ជា សន្តិបណ្ឌិត នៃបណ្ឌិត្យសភានគរបាលកម្ពុជា៖ 

១- ឯកឧត្តម ឡូយ សុផាត តំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការទី៣នៃរដ្ឋសភា

២-ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

៣-ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ 

៤- ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕

ដោយ ៖ សហការី


ចែករំលែក៖